វាគឺជារឿងញឹកញាប់ណាស់ក្នុងការដែលឧស្សាហ៍កើតបញ្ហាស្រ្តេស។ នៅពេលប្រឈមជាមួយនឹងស្ថានភាពដែលតានតឹងខ្លាំង ជីពចរអ្នកនឹងដើរលឿន ដង្ហើមដកកាន់តែលឿន សាច់ដុំតឹង និងខួរក្បាលត្រូវការប្រើប្រាស់អុកស៊ីសែនច្រើន។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាភាពស្រ្តេសរបស់អ្នកកើតឡើងយូរពេក វាអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកបាន។ មានវិធីសាស្រ្តច្រើនណាស់ដែលអ្នកអាចធ្វើបានក្នុងការដោះស្រាយបញ្ហាស្រ្តេសទាំងនេះ។
- ចូរបង្កើតគោលដៅដែលមានអតិភាពរាល់ថ្ងៃនិងធ្វើមុនគេ ព្រមទាំងរៀននិយាយថាទេនៅពេលដែលអ្នករវល់ខ្លាំង
- ចូររក្សាទំនាក់ទំនងឲ្យបានល្អជាមួយអ្នកដែលអាចផ្តល់ការលើកទឹកចិត្តដល់អ្នកបាន
- ចូរចំណាយពេលវេលាក្នុងការធ្វើសកម្មភាពដើម្បីបន្ធូរអារម្មណ៍ដូចជា អានសៀវភៅ ហាត់យូហ្គា ឬថែសួនជាដើម(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
- ចូរចៀសវាងការរស់នៅជាមួយបញ្ហាច្រើនពេក។ ចូរផ្តោតសំខាន់ទៅលើអ្វីដែលអ្នកបានធ្វើរួច មិនមែនអ្វីដែលអ្នកមិនអាចធ្វើការឡើយ។
- ចូរហាត់ប្រាណជាប្រចាំ៕