ការស្រាវជ្រាវថ្មីធំមួយបានបង្ហាញថា ការផឹកកាហ្វេអាចបន្ថយហានិភ័យនៃការស្លាប់ពីប្រភេទមួយចំនួននៃជំងឺក្រិនថ្លើម។
ការស្រាវជ្រាវបានមើលទៅលើមនុស្សជនជាតិចិតជាង៦៣.០០០នាក់ ដែលមានអាយុពី៤៥ឆ្នាំ ទៅ៧៤ឆ្នាំ រសនៅក្នុងប្រទេសសិង្ហបុរី។ ពួកគេបានផ្តល់ព័ត៌មានអំពីការញ៉ាំចំណីអាហារ, ទម្លាប់នៃរបៀបរស់នៅ និងប្រវត្តិជំងឺ និងត្រូវបានតាមដានជាមធ្យម១៥ឆ្នាំ។ អំឡុងពេលនោះ, ១១៤នាក់បានស្លាប់ដោយសារជំងឺក្រិនថ្លើម។

ការផឹកកាហ្វេលើសពី២ពែងក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ជាមួួនឹងការថយចុះហានិភ័យនៃការស្លាប់ពីជំងឺក្រិនថ្លើមដែលត្រូវបានបង្កដោយការរលាកថ្លើមដែលមិនបង្កពីមេរោគនោះដល់ទៅ៦៦%។ នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Hepatology។
ខណៈពេលដែលវីរុសជាទូទៅទទួលខុសត្រូវក្នុងករណីនៃជំងឺរលាកថ្លើមភាគច្រើន, វាក៏អាចវិវត្តមានដោយសារបញ្ហានៃការផឹកស្រា និងការញៀនថ្នាំផងដែរ ឬនៅពេលដែលប្រព័ន្ធភាពស៊ាំវាយប្រហារលើកោសិកាថ្លើមខុស។




នៅក្នុងការស្រាវជ្រាវថ្មី, ការផឹកកាហ្វេមិនបន្ថយហានិភ័យនៃការស្លាប់ពីជំងឺមហារីកដែលបង្កឡើដោយមេរោគរលាកថ្លើមប្រភេទ B នោះទេ។
ការស្រាវជ្រាវបានលើកឡើងថា ការផឹកតែ, ទឹកផ្លែឈើ ឬភេសជ្ជៈនានាមិនមានឥទ្ធិពលទៅលើហានិភ័យនៃការស្លាប់ដោយសារជំងឺក្រិនថ្លើមនោះទេ ខណៈពេលដែលការផឹកស្រាច្រើនបង្កើនហានិភ័យ។
វេជ្ជបណ្ឌិត វ៉ូន ផូយកូ (Woon-Puay Koh) បាននិយាយថា ការស្រាវជ្រាវគឺជាការស្រាវជ្រាវដំបូងដើម្បីបង្ហាញពីឥទ្ធិពលផ្សេងគ្នាដែលកាហ្វេមានលើហានិភ័យនៃការស្លាប់ពីជំងឺក្រិនថ្លើមដែលមិនបង្កពីមេរោគ និងមេរោគ។
Koh បាននិយាយថា ការស្រាវជ្រាវរបស់យើងបានបង្ហាញថា ខណៈពេលដែលអត្ថប្រយោជន៍នៃកាហ្វេអាចមិនមានលេចច្បាស់ក្នុងចំនោមប្រជាជននូវអាស៊ីតដែលជំងឺរលាកថ្លើម B កើតមានថ្មី, វាត្រូវបានគេរំពឹងថាមានការប្រែប្រួល ខណៈពេលដែលអត្រានៃជំងឺក្រិនថ្លើមដែលត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺរលាកថ្លើមដែលមិនបង្កដោយមេរោគត្រូវបានគេរំពឹងទុកថាមានការកើនឡើងក្នុងតំបន់នោះ៕