​ហេតុផល​ដំបូង​គេ​មួយ​សម្រាប់​បញ្ហា​ទាំងអស់​ដែល​ទាក់ទង​នឹង​ភ្នែក​នោះ​គឺ​ដោយសារតែ​រ៉ាឌីកាល​សេរី ឬ​ការ​កង្វះ​ជីវជាតិ​សំខាន់ៗ​។ ជាមួយនឹង​ការ​ចាស់​តាម​អាយុ និង​ការ​កង្វះ​ជីវជាតិ​ការពារ​ខ្លួន ការធ្វើ​អុកស៊ីតកម្ម​ដែល​មាន​គ្រោះថ្នាក់ ឬ​រ៉ាឌីកាល់​សេរី​អាច​បង្ក​អោយទៅ​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ភ្នែក​បាន​ដូចជា ស្ងួត​ភ្នែក​ខ្លាំង​, ជំងឺ​ខូច​សរសៃប្រសាទ​អុបទិច​, ជំងឺ Macular Degeneration, ខ្វាក់ភ្នែក និង​ប្រឈម​កាន់តែខ្លាំង​នឹង​ការបង្ក​រោគ​ផងដែរ​។​

​អង់​ទី​អុកស៊ី​ដង់​ដូចជា Flavonoids, Phenolic Phytochemicals និង Elagic Acid ដែល​សុទ្ធតែ​មាន​ក្នុង​ផ្លែ​ស្ត្របឺ​រី​នោះ អាច​ជួយ​អោយ​អ្នក​ចៀសផុត​ពី​បញ្ហា​ដូច​រៀបរាប់​ខាងលើ​បាន​។ ជំងឺ​មួយ​ផ្សេង​ទៀត​ដែល​ផ្លែ​ស្ត្រ​បឺរី​អាច​ជួយ​បាន​នោះ​គឺ​ជំងឺ​ឡើង​សម្ពាធ​ក្នុង​ភ្នែក​។ រាល់​កា​រំខាន​ក្នុង​សម្ពាធ​មួយ​នេះ​អាច​ជា​ការគ្រោះថ្នាក់​បំផុត​ដល់​ភ្នែក​បាន​។ ផ្លែ​ស្ត្រ​បឺរី​មាន​ប្រយោជន៍​បំផុតដោយ​សារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​ជួយ​ថែរក្សា​សម្ពាធ​ធម្មតា​របស់​ភ្នែក​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង