​ជំងឺ​បេះដូង​គឺ​ជា​ជំងឺ​ដែល​សម្លាប់​មនុស្ស​ច្រើន​បំផុត ហើយក៏​បាន​កើតឡើង​ទូទាំង​ពិភពលោក​នេះ​ផងដែរ ដូច្នេះ មនុស្ស​យើង​តែងតែ​ស្វះស្វែង​រក​មធ្យោបាយ​ដើម្បី​ធ្វើ​យ៉ាងណា​អោយ​បេះ​ដូង​មាន​សុខភាព​ល្អ និង​ការពារ​កត្តា​ទាំងឡាយណា​ដែល​នាំអោយ​កើត​ជា​ជំងឺ​ក្រិន​រឹង​សរសៃឈាម​, ជំងឺ​គាំងបេះដូង​, កំណក​ក្នុង​សរសៃឈាម​, ជំងឺ​បេះដូង​-​សរសៃឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជាដើម​។

ផ្លែ​អូ​លីវ​មាន​ឥទ្ធិពល​ជា​ប្រភេទ​ខ្លាញ់ Monounsaturated Fat ដែល​មានឈ្មោះ​ថា Oleic Acid ព្រមទាំង​មាន​ទំនាក់ទំនង​ជួយ​បង្ការ​កុំអោយ​មាន​ជំងឺ​បេះដូង​ទៀតផង​។ ប្រេង​របស់​ផ្លែ​អូ​លីវ​គឺជា​របស់​ដែល​សារធាតុ Oleic Acid តាំងនៅ ហើយ​វា​មាន​តួនាទី​បន្ថយ​សម្ពាធ​ឈាម ដែល​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​ជា​ផលវិបាក​ជំងឺ​បេះដូង​-​សរសៃឈាម និង​ស្ត្រេ​ស​ទូទៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​។​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង