ក្រូចថ្លុងគឺជាសមាជិកមួយនៃត្រកូលផ្លែឈើរស់ជាតិជូ ដែលមានអត្ថប្រយោជន៍ដ៏គួរអោយភ្ញាក់ផ្អើមួយចំនួនសម្រាប់អ្នកទទួលទានវា។ អត្ថប្រយោជន៍ដល់សុខភាពដែលគួរអោយចាប់អារម្មណ៍ទាំងនេះមានដូចជា បង្កើនមុខងារប្រព័ន្ធភាពស៊ាំ, ពង្រឹងដល់ការរំលាយអាហារ, កាត់បន្ថយសញ្ញានៃការឆាប់ចាស់, បង្ការជំងឺមហារីក, ការពារសុខភាពបេះដូង, ជំនួយដល់ការសម្រកទម្ងន់ និងបង្កើនសុខភាពមាត់ធ្មេញផងដែរ។
ក្នុងផ្លែក្រូចថ្លុងមួយផ្លែៗផ្ទុកទៅដោយវីតាមីន C ដែលត្រូវនឹងតម្រូវការមនុស្សយ៉ាងហោចណាស់ក៏ ៦០០ភាគរយដែរ។ ប្រភពដ៏សំខាន់របស់វីតាមីន C ឬ Ascorbic Acid មួយនេះត្រូវបានគេប្រើប្រាស់សម្រាប់បង្កើនមុខងារប្រព័ន្ធភាពស៊ាំដ៏លឿនមួយក្នុងតំបន់អាស៊ីអាគ្នេយ៍។ វីតាមីន C ដើរតួជាសារធាតុអង់ទីអុកស៊ីដង់មួយប្រភេទសម្រាប់ជួយបង្កើនសកម្មភាពកោសិការគ្រាប់ឈាម និងវាយប្រហាទៅលើរ៉ាឌីកាលសេរីដែលអាចបំផ្លាញសារីរាង្គក្នុងរាងកាយបាន។ វាជួយប្រឆាំងនឹងការបង្ករោគដូចជា ផ្តាសាយ, ក្អក, ក្តៅខ្លួន និងរោគសញ្ញធ្ងន់ធ្ងរផ្សេងទៀតនៃការបង្ករោគដោយវីរ៉ុស និងបាក់តេរី៕