ផ្លែរ៉ាសបឺរីផ្ទុកទៅដោយសារធាតុម្យ៉ាងឈ្មោះថា Anthocyanin ដែលជាសារធាតុបំពាក់ពណ៌សម្រាប់អោយផ្លែឈើមួយនេះទៅជាពណ៌ក្រហមបាន។ បើយោងទៅតាមការសិក្សាមួយដែលបានចុះផ្សាយកាលពីខែ មេសា ឆ្នាំ២០០៨ ក្នុងសារព័ត៌មាន The Journal of Nutrition បានអោយដឹងថា សារធាតុ Anthocyanins ប្រហែលជាជួយកាត់បន្ថយកត្តាប្រឈមនឹងជំងឺបេះដូងសរសៃឈាម។

ក្នុងការសិក្សានោះបានបញ្ជាក់ថា សត្វកណ្តុរដែលបានស៊ីអាហារសម្បូរទៅដោយសារធាតុ Anthocyanins រយៈពេល ៨សប្តាហ៍ ឃើញថាមានភាពស៊ាំនឹងការខូចខាត និងរលាកបេះដូង។
អ្នកស្រាវជ្រាវបានសន្និដ្ឋានថា សារធាតុ Anthocyanins ដែលមានក្នុងផ្លែរ៉ាសបឺរីនេះ គឺជាមូលហេតុនាំអោយបេះដូងមានសុខភាពល្អ។ មជ្ឈមណ្ឌលសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (CDC) បានបញ្ចូលជំងឺបេះដូងជាមូលហេតុធ្វើអោយស្លាប់ច្រើនជាងគេក្នុងសហរដ្ឋអាមេរិក។ ដូច្នេះគ្រាន់តែបញ្ចូលផ្លែរ៉ាសបឺរីទៅក្នុងរបបអាហារប្រហែលជាជួយបង្ការជំងឺបេះដូងបានហើយ៕