រាគរូសគឺជាការដែលមានលាមកមកទន់ៗ ឬជាទឹកដែលកើតឡើងញឹកញាប់ជាងធម្មតា។ ជំងឺរាគរូស គឺជាអ្វីដែលមនុស្សគ្រប់រូបតែងតែធ្លាប់ជួបប្រទះ។ ជំងឺរាគរូសជាញឹកញាប់មានន័យថាការដែលអ្នក ចូលទៅបង្គន់ញឹកញាប់ពេក និងមានលាមកច្រើន។

ក្នុងករណីជាច្រើនរោគសញ្ញានៃជំងឺរាគជាធម្មតា មានរយៈពេលពីរថ្ងៃ។ ប៉ុន្ដែពេលខ្លះជំងឺរាគរូសអាចមានរយៈពេល១សប្តាហ៍។ នៅក្នុងស្ថានភាពទាំង នេះជំងឺរាគរូសអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរដូចជាជំងឺរលាកពោះវៀនជាដើម។ ដើម្បីជួយអ្នកដោះស្រាយរោគសញ្ញាអោយចាកឆ្ងាយសូមព្យាយាមដូចនេះ៖
- ញ៉ាំទឹកអោយបានច្រើន រួមទាំងទឹក ទឹកស៊ុប និងទឹកផ្លែឈើជារៀងរាល់ថ្ងៃ។ ចៀសវាង ការញ៉ាំជាតិកាហ្វេអ៊ីន និងអាល់កុល។
- ញ៉ាំអាហារដែលស្ទើររឹង ស្ទើររាវ និងបន្ថយអាហារដែលមានជាតិសរសៃបន្តិចម្តងៗ ដូចជាដែលចលនាពោះវៀនធ្វើចលនាទៅកាន់ចុងពោះវៀនធំជាធម្មតាវិញ។ ព្យាយាមញ៉ាំ ទឹកសូដា នំបុ័ងអាំង ស៊ុត បាយ ឬសាច់មាន់។
- ចៀសវាងអាហារមួយចំនួន ដូចជាផលិតផលទឹកដោះគោ អាហារដែលមានខ្លាញ់ អាហារ ជាតិសរសៃខ្ពស់ ឬអាហារតាមរដូវកាលក្នុងរយះពេលពីរ បីថ្ងៃ។
- សាកសួរអំពីការប្រើថ្នាំប្រឆាំងនឹងការរាគរូស ថ្នាំប្រឆាំងនឹងការរាគរូសមួយចំនួនដូចជាថ្នាំ Loperamide និងថ្នាំBismuth subsalicylate ( Pepto – Bismol ) អាចជួយកាត់បន្ថយការរាគបាន។ លក្ខខណ្ឌវេជ្ជសាស្ត្រ និងការឆ្លងមេរោគបាក់តេរី និងប៉ារាស៊ីតអាចត្រូវបានធ្វើអោយកាន់តែ អាក្រក់ដោយសារតែការប្រើថ្នាំប្រឆាំងការរាគទាំងនេះដោយសារតែពួកវាបានការពាររាងកាយរបស់អ្នកពីការកម្ចាត់មូលហេតុដែលបង្កអោយមានជំងឺរាគរូសបាន។ ដូចគ្នានេះផងដែរថ្នាំទាំង នេះគឺមិនមែនតែងតែមានសុវត្ថិភាពសម្រាប់កុមារឡើយ។ សូមពិនិត្យមើលជាមួយវេជ្ជបណ្ឌិត របស់អ្នកមុនពេលប្រើប្រាស់ថ្នាំទាំងនេះ ឬផ្តល់ថ្នាំទាំងនេះទៅកូនអ្នក៕