ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបបអាហារដែលអ្នកម្តាយមានផ្ទៃពោះបាន៧ខែគួរតែប្រយ័ត្ន។ តើមានអ្វីខ្លះទៅ?

ក្នុងពេលដែលអ្នកបាន៧ខែ ជាពេលវេលាដែលកូនកំពុងតែរីកធំធាត់លឿន ដោយត្រូវការសារធាតុចិញ្ចឹម ដើម្បីផ្គត់ផ្គង់។ ដូចនេះ អ្នកម្តាយមិនគួររើសអាហារទេ ដោយគួរតែញ៉ាំគ្រប់មុខ ហើយមិនតមអាហារអ្វីឡើយ។ ប៉ុន្តែអាហារដែលផ្អែមពេក ជូរពេក ល្វីងពេក ហិរពេក ឬប្រៃពេក អ្នកមិនគួរញ៉ាំច្រើនឡើយ ព្រោះអាចប៉ះពាល់ដល់សុខភាពរបស់អ្នក ព្រមទាំងទារកក្នុងផ្ទៃ។ ជាពិសេស អ្នកគួរតែញ៉ាំតិច ហើយចែកជាច្រើនពេល ទើបក្រះ និងពោះវៀនអ្នកដំណើរការល្អ។ ម្យ៉ាងទៀត អ្នកគួរតែជ្រើសរើសអាហារដែលងាយរំលាយ ទើបក្រពះអ្នកអាចរំលាយបានលឿន។ អ្នកក៏គួរតែញ៉ាំបន្លែ និងផ្លែឈើឲ្យបានច្រើនដែរ ហើយត្រី សាច់ និងស៊ុតគឺមិនអាចខ្វះបានឡើយ។ ក្នុងមួយអាទិត្យ ទម្ងន់របស់អ្នកមិនអាចលើសពីមួយគីឡូឡើយ។ ដូចនេះ អ្នកម្តាយដែលមានផ្ទៃពោះ៧ខែ គួរតែជ្រើសរើសរបបអាហារខាងលើនេះ ទើបល្អចំពោះកូន និងអ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង