មនុស្សភាគច្រើនមិនបានដឹងអំពីអត្ថប្រយោជន៍ចំពោះសុខភាពរបស់គ្រាប់ផ្កាឈូករ័ត្នឡើយ។ គ្រាប់ផ្កាឈូករ័ត្នមិនគ្រាន់តែជាអាហារសម្រន់ដែលផ្តល់សុខភាពទេ ប៉ុន្តែវាក៏ផ្ទុកទៅដោយវីតាមីន, ជាតិរ៉ែ និងខ្លាញ់សំខាន់ៗដែលរាងកាយត្រូវការដើម្បីបំពេញមុខងារបានយ៉ាងល្អ។ ដូច្នេះ បើសិនជាអ្នកចង់អោយមានសុខភាពល្អ និងរាងស្អាតនោះកុំភ្លេចទទួលទានគ្រាប់ផ្កាឈូករ័ត្ន។

គ្រាប់ផ្កាឈូករ័ត្នសម្បូរទៅដោយជាតិម៉ាញ៉េស្យូម និងកាលស្យូមជាពិសេស ដែលសារធាតុទាំងពីរនេះផ្តល់ប្រយោជនដល់សុខភាពឆ្អឹងអោយមានសុខភាពល្អ។ ជាតិទងដែងដែលមានក្នុងផ្កាឈូករ័ត្នដែរនោះក៏មានសារៈសំខាន់សម្រាប់បំពេញមុខងាររបស់អងស៊ីមដែលមានការចូលរួមទំនាក់ទំនងជាតិកូឡាជែន និងអេឡាស្ទីន សម្រាប់ផ្តល់នូវភាពរឹងមាំ និងបត់បែនរបស់ឆ្អឹង និងសន្លាក់។ គ្រាប់ផ្កាឈូករ័ត្នក៏មានវីតាមីន E សម្រាប់ជួយបំបាត់ការឈឺសន្លាក់ផងដែរ៕