ការប៉ះទង្កេចអាចធ្វើអោយនៅជុំវិញភ្នែករបស់អ្នកមានឡើងជាំដោយស្បែកមានសភាពស្ដើង ពីព្រោះការហូរឈាមនៅខាងក្រោមត្រូវបានគេមើលឃើញថាងាយស្រួលនឹងធ្វើអោយមានពណ៌ខៀវខ្មៅ។ជាងមួយសប្តាហ៍ក្រោយការជាំភ្នែកភាគច្រើននឹងជាសះ ស្បើយដោយឈាមត្រូវបានស្រូបចូលទៅក្នុងរាងកាយ។ មានវិធីនៃការព្យាបាល ការឡើងជាំជុំវិញភ្នែកជាច្រើន។ ទាំងអស់នោះគឺមានគោលដៅដូចគ្នាដើម្បីកាត់បន្ថយ ការហើម។

ប៉ុន្តែនៅក្នុងទីនេះមានវិធីដ៏មានប្រសិទ្ធិភាពដើម្បីសម្រេចបាននូវគោល បំណងដែលស្រួលជាងនេះ។ នៅទីនេះជាអ្វីមួយចំនួនដែលអ្នកអាចព្យាយាមធ្វើបាន៖
- ស្អំទឹកកក ភាពត្រជាក់អាចធ្វើអោយការហើមថយចុះ និងធ្វើអោយសរសៃ ឈាមត្បៀតតូចដែលជួយបន្ថយការហូរឈាមនៅខាងក្នុង។ លោកវេជ្ជបណ្ឌិត Jack Jefers ផ្តល់អនុសាសន៍អោយដាក់ស្អំកញ្ចប់ទឹកកកនៅក្នុងរយៈពេល២៤ ទៅ៤៨ម៉ោងដំបូង។ប្រសិនបើភ្នែកហើមស្អំម្តង១០នាទីរៀងរាល់២ម៉ោងម្តងក្នុងថ្ងៃដំបូង។ លោកបានផ្តល់ដំបូន្មានទៀតថាដើម្បីធ្វើការស្អំកញ្ចប់ទឹកកកលើ ភ្នែកសូមដាក់ទឹកកកដែលបានបំបែកតូចនៅក្នុងថង់ប្លាស្ទិចហើយសង្កត់វាលើថ្ងាស។ នេះរក្សាអោយទឹកកកសង្កត់លើភ្នែកបាន។
- ប្រើវីតាមីនK ប្រើវិតាមីនKចំពោះស្បែកដែលសើម។ ក្រែមដែលមានវីតាមីនK ១ទៅ៥%អាចបង្កើនល្បឿននៃការជាសះស្បើយបានធ្វើអោយឈាមកកល្អ និងកាត់បន្ថយការហើមនៃការឡើងជាំនេះ។ ប្រើវាពីរដងក្នុងមួយថ្ងៃ ឬម្តង នៅពេលយប់។ វាអាចមានលក់នៅក្នុងឱសថស្ថានភាគច្រើនបំផុត។
- ចៀសវាងការប្រើថ្នាំអាស្ពីរីន(aspirin) ថ្នាំអាស្ពីរីន(aspirin)គឺអាក្រក់ណាស់ សម្រាប់ការជាំភ្នែក។ ថ្នាំអាស្ពីរីន(aspirin)គឺជាថ្នាំប្រឆាំងនឹងការកកឈាម (anticoagulant) មួយមានន័យឈាមនឹងមិនកកបានល្អនោះទេ។ អ្នកនឹងកាន់តែពិបាកបញ្ឈប់ការហូរឈាមដែលបណ្តាលអោយមានការប្រែ ពណ៌នៅជុំវិញភ្នែកនេះ។ អ្នកអាចក្លាយជាមានស្នាមជាំធំជាងមុន។ ប្រសិនបើមានមូលហេតុមួយចំនួនដែលអ្នកត្រូវការដើម្បីប្រើថ្នាំបំបាត់ការឈឺចាប់សូមប្រើពពួកថ្នាំparacetamol៕