ជាទូទៅការឈឺចាប់នៅក្នុងពោះ វាតែងតែបណ្តាលដោយការប៉ះពាល់ ឬមានជំងឺផ្សេងៗទៅលើសរីរាង្គមួយ ឬក៏ច្រើនដែលយើងពិបាកនៅក្នុងការបែងចែកខ្លាំងណាស់ ប៉ុន្តែទាំងនេះជាការបែងចែកការខុសគ្នាមួយចំនួនដែលអ្នកគួរតែដឹង៖

- ការឈឺចាប់ដោយសារមានបញ្ហាទៅលើថង់ទឹកប្រមាត់៖ ជាការឈឺដែលមានលក្ខណៈខ្លាំងក្លា និងឈឺជាប់យូរ នៅក្រោមឆ្អឹងជំនីរខាងស្តាំ ហើយក៏អាចរួមផ្សំជាមួយការក្អួត និងក្តៅខ្លួនផងដែរ។
- ការឈឺចាប់ដោយសារការមានបញ្ហាទៅលើតម្រងនោម៖ វាជាការឈឺចាប់ដែលមានកើនឡើងការឈឺចាប់បន្តិច ហើយដែលវាអាចឈឺចាក់ពីពីផ្នែកខ្នងខាងក្រោមនិងខាងក្រោយ ចុះទៅក្រលៀននោះបានន័យថានិងធ្វើឱ្យមានការឈឺចាប់កាន់តែខ្លាំង។
- ការឈឺចាប់ការរលាកខ្នងពោះវៀន៖ ដែលវាតែងតែចាប់ផ្តើមការឈឺនៅជុំវិញផ្ចិត និងបន្ទាប់មកផ្លាស់ទី ទៅផ្នែកខាងស្ដាំនៃពោះវិញម្តង។
- ការឈឺចាប់ដោយសារការមានរដូវ៖ ជាការឈឺចាប់រមួលនៅក្នុងពោះដែលកើតឡើងនៅ អំឡុងពេលការចាប់ផ្តើមនៃការមករដូររបស់អ្នក។
- ការមានដំបៅនៅលើផ្នែកខាងដើមនៃពោះវៀនតូច៖ ជាធម្មតាវាកើតឡើង នៅក្នុងទីតាំងច្បាស់លាស់គឺនៅខាងក្រោមឆ្អឹងសន្ទះទ្រូង។
- ការមានខ្យល់នៅក្នុងពោះ៖ ការដែលមានឧស្ម័នលើសនៅក្នុងប្រព័ន្ធ រំលាយអាហារ អាចវានាំទៅរកការហើមពោះនិង ការឈឺចាប់នៅក្នុងពោះផងដែរ។
- ការរលាកសរីរាង្គផ្សេងៗនៅក្នុងតំបន់អាងគាក ( មានតែស្ត្រីតែប៉ុណ្ណោះ)៖ និងធ្វើឱ្យមានការក្រហាយ និងការឈឺចាប់ដែលបានពង្រីកទៅដល់នៅលើពោះ។
- ការឈឺចាប់ដោយសារមានបញ្ហាទៅលើក្រពេញអូវ៉ែ៖ វាជាការឈឺដែលចាក់ជ្រៅនៅក្នុងអាងត្រគាក។ ហើយដែលអាចត្រូវបានបង្កឡើងដោយ ការរួមភេទ៕