​ជាទូទៅ ផ្លែ​បឺ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ផ្លែឈើ​ផ្តល់នូវ​សុខភាព ព្រោះ​វា​ផ្ទុក​ទៅដោយ​ជាតិ​ខ្លាញ់​ល្អៗ​ច្រើន​។ ផ្លែ​បឺ​គឺ​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជាតិ​ខ្លាញ់ Monounsaturated Fats, Folate, វីតាមីន B6, សារធាតុ Carotenoids ដូចជា Lutein និង Beta-carotene ព្រមទាំង Chlorophylls ជាច្រើន​ទៀត​។​

ផ្លែ​បឺ​សម្បូរ​ទៅ​ដោយ​សារធាតុ Cytochrome P-450 ដែល​ជា​អង់ស៊ីម​ចូលរួម​ក្នុង​ការ​បំបែក​ជាតិ​ថ្នាំ និង​បំបែក​អ័រម៉ូន Estrogen ដែល​ជាហេតុ​នាំ​អោយ​មិន​អាច​ប្រើ​លើ​អ្នក​ជំងឺមហារីក​សុដន់​បានទេ​។​

​ការសិក្សា​មួយ​បាន​រកឃើញថា របប​អាហារ​ដែល​មាន​ជាតិ​ប្រេង​របស់​ផ្លែ​បឺ​ច្រើន បាន​ធ្វើ​អោយ​បង្កើត​ទៅជា​ដុំ​សាច់​មហារីក​នៅ​ដោះ​របស់​សត្វ​កណ្តុរ​។ ការសិក្សា​មួយ​ផ្សេង​ទៀត​ទៅលើ​ស្ត្រី​ក្រោយ​រាំងរដូវ​ជនជាតិ​អាមេរិក​បាន​រកឃើញថា ការ​ទទួលទាន​ផ្លែ​បឺ​មាន​ជាប់​ទាក់ទង​នឹង​ចរន្ត​កម្រិត​អ័រម៉ូន​អេ​ស្ត្រូជែន​ឡើង​កាន់តែ​ខ្ពស់​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង