​ជំងឺមហារីក​ថ្លើម​គឺជា​ជំងឺមហារីក​ដែល​ចាប់ផ្តើម​នៅក្នុង​កោសិកា​ថ្លើម​របស់​អ្នក​។ ថ្លើម ជា​សរីរាង្គ​ដែល​ស្ថិត​នៅក្នុង​ផ្នែក​ខាងស្ដាំ​ផ្នែក​ខាងលើ​នៃ​ពោះ​របស់​អ្នក​ខាងក្រោម​សាច់ដុំ​សន្ទះ​ទ្រូង​(Diaphragm)​របស់​អ្នក និង​នៅ​ពីលើ ក្រពះ​របស់​អ្នក​។ មិនមែន​ជំងឺមហារីក​ទាំងអស់​ដែល​ប៉ះពាល់​ដល់​ថ្លើម​ត្រូវបាន​ចាត់ ទុក​ថា​ជា​ជំងឺមហារីក​ថ្លើម​នោះទេ​។

ជំងឺមហារីក​ដែល​ចាប់ផ្តើម​នៅក្នុង​តំបន់​ផ្សេងទៀត នៃ​រាងកាយ​ដូចជា​មហារីក​ពោះវៀន សួត ឬ​សុដន់​ហើយ​បន្ទាប់​មក​រាលដាល​ទៅ​ថ្លើម ត្រូវបាន​គេ​ហៅថា​ជា​ជំងឺមហារីក​រាលដាល​(metastasis)​ជាជាង​ជំងឺមហារីក​ថ្លើម​ខ្លួនឯង​តែ​ម្តង​។ ប្រភេទ​នៃ​ជំងឺមហារីក​នេះ​ត្រូវបាន​ដាក់​ឈ្មោះ​ទៅ​តាម​សរីរាង្គ​វា​បាន​ចាប់ ផ្តើម​ដូចជា​ជំងឺមហារីក​ពោះវៀនធំ​រាលដាល​(Metastasis colon cancer) ដែល​បាន ន័យ​ថា​ជា​ជំងឺ​មហារីក​ដែល​ចាប់ផ្តើម​នៅ​ពោះវៀនធំ និង​រាលដាល​ទៅ​ថ្លើម​។

ក្រិន​ថ្លើម គឺជា​ការ​មាន​ស្លាក​ស្នា​នៅលើ​ថ្លើម​ហើយ​វា​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ថ្លើម​។ អ្នក​អាច​កាត់បន្ថយ​ការ​ប្រឈម​នៃ​ការ​ក្រិន​ថ្លើម​របស់​អ្នក​ប្រសិនបើ​អ្នក​:

  • ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម​ប្រសិនបើ​មិន​អាច​បញ្ឈប់​បានៈ ប្រសិនបើ​អ្នក ជ្រើស​ដើម្បី​ញ៉ាំ​គ្រឿង​ស្រវឹង​កំណត់​ចំនួន​ដែល​អ្នក​ត្រូវ​ញ៉ាំ​។ សម្រាប់​ស្ត្រី​នេះ មានន័យ​ថា​មិ​ឲ​ច្រើនជាង​១​កំប៉ុង​ក្នុង​មួយថ្ងៃ​។​សម្រាប់​បុរស​នេះ​មានន័យ​ថា​មិនអោយ​លើស​ពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។​
  • រក្សា​ទម្ងន់​ដែល​មាន​សុខភាព​ល្អ​។ ប្រសិនបើ​ទំងន់​បច្ចុប្បន្ន​របស់​អ្នកមាន សុខភាព​ល្អ​ធ្វើការ​រក្សា​វា​ដោយ​ជ្រើស​យក​របប​អាហារ​ដែល​មាន​សុខភាព​ល្អ និង​ហាត់ប្រាណ​អោយបាន​ច្រើន​ថ្ងៃ​ក្នុង​១​សប្តាហ៍​។ ប្រសិនបើ​អ្នក​ត្រូវ​សម្រក​ទម្ងន់ កាត់បន្ថយ​ចំនួន​កាឡូរី​ដែល​អ្នក​បរិភោគ​ជា​រៀងរាល់ថ្ងៃ និង​បង្កើន​ចំនួន​នៃ ការធ្វើ​លំ​ហាត់ប្រាណ​ដែល​អ្នក​បាន​ធ្វើ​។ សម្រក​ទម្ងន់​យឺតៗ​០.៥​ទៅ​១ គីឡូក្រាម​ជា​រៀង​រាល់​សប្តាហ៍​។​
  • ប្រុងប្រយ័ត្ន​នឹង​សារធាតុ​គីមី សូម​អនុវត្ត​តាម​ការណែនាំរ​បស់​សារធាតុ​គីមី​ដែល អ្នក​ប្រើ​នៅផ្ទះ ឬ​នៅ​កន្លែង​ការងារ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង