នៅពេលកើតមានអាការៈរមួលក្រពើហើយ មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីដោះស្រាយបញ្ហានេះ ដូចជា ការម៉ាស្សា, ការពន្យឺតសាច់ដុំ ឬការស្អំទឹកកកនៅលើសាច់ដុំ, ស្អំទឹកក្តៅ ឬលាងទឹកជាមួយនឹងអំបិល Epson។

សម្រាប់ការរមួលក្រពើនៅស្មងជើងផ្នែកខាងក្រោយវិញ ចូរព្យាយាមដាក់ទម្ងន់របស់អ្នកទៅលើជើងដែលមានបញ្ហា ហើយបត់ជង្គង់បន្តិច ឬអង្គុយ ឬដេកដោយលើកជើងដាក់អោយត្រង់ និងទាញចុងជើងអោយដល់ក្បាល។ ចំពោះអាការៈរមួលក្រពើនៅភ្លៅខាងមុខវិញ ចូរទប់កៅអីរក្សាលំនឹងអោយជាប់ខ្លួនឯង ហើយចូរទាញប្រអប់ជើងឆ្ពោះទៅកំប៉េះគូថ។




ដើម្បីកាត់បន្ថយការប្រឈមនឹងការរមួលក្រពើនៅថ្ងៃក្រោយ ចូរព្យាយាមធ្វើដូចខាងក្រោមនេះ៖
ញ៉ាំអាហារដែលមានជាតិវីតាមីន, ម៉ាញ៉េស្យូម និងកាលស្យូមខ្ពស់អោយបានច្រើន រក្សាជាតិទឹកក្នុងខ្លួនអោយគ្រប់គ្រាន់ ព្យាយាមពន្យឺតសាច់ដុំរាងកាយអោយបានគ្រប់គ្រាន់មុនពេលហាត់ប្រាណ




ករណីភាគច្រើន ការថែរក្សាខ្លួនឯងគឺគ្រប់គ្រាន់សម្រាប់ដោះស្រាយនឹងការរមួលក្រពើហើយ ដែលជាធម្មតាវានឹងបាត់ទៅវិញក្នុងរយៈពេលប៉ុន្មាននាទីក្រោយ។ ប៉ុន្តែបើសិនជាអ្នកឧស្សាហ៍មានបញ្ហាបែបនេះ ឬកើតឡើងដោយគ្មានហេតុផលនោះ អ្នកគួរតែនិយាយជាមួយគ្រូពេទ្យ ព្រោះវាអាចជាសញ្ញានៃជំងឺដែលត្រូវការព្យាបាល៕