​រយៈពេល​នៃ​ការចេញ​រោគសញ្ញា គឺ ជាធម្មតា​ពី​មួយ​សប្តាហ៍ ទៅ ពីរ​សប្តាហ៍​បន្ទាប់​មានកា​រករ​រោគ និង រយៈពេល​នៃ​ការ​កើត​ជំងឺ​នោះ​គឺ​ប្រហែល ពី​បួន​ទៅ ប្រាំមួយ​សប្តាហ៍​។ បទពិសោធន៍​រោគសញ្ញា​មួយចំនួន​ដែល​អ្នកជំងឺ​ធ្លាប់​ជួប​ច​អាច រួមមាន​៖

មិន​មាន​ចំណង់​អាហារ​

  • មាន​ការឈឺ​ក្នុង​ពោះ​
  • ការឈឺ​ក​
  • ឈឺ​ចុក​រោយ​ពេញ​ខ្លួន
  • កម្តៅ​ជា​ញឹកញាប់ រហូតដល់​ទៅ ៤០​អង់ស្សា​សេ​
  • មានការ​អស់កម្លាំង​ខ្លាំង​(​ជា​ធម្មតា​មាន ប្រសិនបើ អ្នក​មិន​ព្យាបាល​តែ​ប៉ុណ្ណោះ )
  • ហូរ​ឈាម​ក្នុង​ពោះវៀន ឬ បែក​ពោះវៀន​(​បន្ទាប់​ពី ពីរ​ទៅ​បី សប្តាហ៍ នៃ​ជំងឺ )
  • រា​ក ឬ ទល់​លាមក ។​


​ប្រជាជន​ដែល​មាន ជំងឺ​គ្រុនពោះវៀន ជាធម្មតា​អាចមាន​គ្រុនក្តៅ​ខ្លាំង (​កម្តៅ​ប្រហែល​ពី ៣៩ ទៅ ៤០ អង់ស្សា​សេ )​។​

​ការ​តឹងទ្រូង​តែង​កើតមាន​នៅក្នុង អ្នកជំងឺ​ជាច្រើន និង ការឈឺ​ក្នុង​ពោះ និង​ការមិន​ស្រួល​នៅក្នុង​ខ្លួន​។ កម្តៅ​ក្នុង​ខ្លួន​អាច​ថេរ (​ក្តៅ​ខ្លាំង​)​។ ការ​ប្រសើរ​ឡើង​និង​កើតមានឡើង នៅក្នុង​សប្តាហ៍​ទី​បី និង ទី​បួន ចំពោះ​អ្នកជំងឺ​ទាំងនោះ ដោយ​គ្មាន​ផលវិបាក​។ ប្រហែលជា ១០% នៃ​អ្នកជំងឺ​តែប៉ុណ្ណោះ ដែល មាន ការ​លាប់​ឡើងវិញ​បន្ទាប់ពី​មាន​អារម្មណ៍​ប្រសើរ​ឡើង​ជាង​មុន ពី​មួយ​ទៅ​ពី​សប្តាហ៍​។ ការ​លាប់​គឺ វា​តែងតែ​កើតមានឡើង​ចំពោះ​បុគ្គល​ណា​ដែល​ចូលចិត្ត​ប្រើ​ថ្នាំ​ផ្សះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង