ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល ក្នុងឆ្នាំនេះអាចរស់ធម្មតាបាន ដោយរក្សាចិត្តឲ្យស្ងប់ចាំដល់ឆ្នាំក្រោយ។ លុះពេលដល់ឆ្នាំក្រោយ អ្នកនឹងមានអ្នកចេញមុខជួយច្រើនណាស់។ ជាហេតុដែលធ្វើឲ្យក្រដាសប្រាក់ដែលហូរចូលមកគឺមិនចេះឈប់ឡើយ។
ឆ្នាំថោះ
ឆ្នាំថោះ ឆ្នាំនេះលុយអាចនឹងចេញច្រើនខុសធម្មតា។ ប៉ុន្តែដល់ឆ្នាំក្រោយ ហុងស៊ុយនឹងប្រែជាល្អណាស់។ ជាហេតុដែលធ្វើឲ្យប្រាក់ចំណេញកើនឡើងជាលំដាប់តែម្តង។ ដូចនេះ ប្រាក់ដែលមានក្នុងដៃនឹងច្រើនខ្លាំងណាស់។
ឆ្នាំរកា
ឆ្នាំរកា ឆ្នាំនេះមិនសូវបានផលនោះទេ ប៉ុន្តែពេលដែលចូលដល់ឆ្នាំក្រោយ អ្វីៗនឹងប្រសើរឡើងវិញ។ ជាពិសេស អ្នកដែលតាមជួយក៏ច្រើនខ្លាំងផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនចេះខ្វះលុយចាយឡើយ៕