មួយ​ភាគ​ធំ​នៃ​មនុស្ស​ពេញវ័យ និង​កុមារ​មានការ​តឹង​ច្រមុះ​។ ជំងឺ​នេះ​អាច​មានការ​រំខាន​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ​។ វា​ក៏​អាច​បណ្តាល​អោយ​មាន​បញ្ហា​ផ្សេង​ៗ​ដូច​ជា​ការ​ឆ្លង​មេរោគ​ក្នុង​ត្រចៀក បំពង់ក បញ្ហា​ផ្លូវដង្ហើម​នៅ​លើ​ទារក គេង​មិន​ដកដង្ហើម និង​ការ​ស្រមុក ហើយ​រំខាន​ដល់​កា​រវិ​វត្ត​នៃ​ការ​លឺ និង​ការ​និយាយ​។ តឹង​ច្រមុះ​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយ​កត្តា​មួយ​ចំនួន​រួម​មាន ប្រតិកម្ម​អា​ឡែ​រ​ហ្ស៊ី ឬ​ការ​ប៉ះពាល់​នឹង​បាក់តេរី និង​មេរោគ​ផ្សេង​ទៀត​បង្ក​អោយ​ប្រព័ន្ធ​ភាពស៊ាំ រាង​កាយ​ចុះ​ខ្សោយ និង​បណ្តាល​អោយ​មាន​ប្រតិកម្ម​ការពារ​ដែល​នាំ​អោយ​ហើម​ភ្នាស​ក្នុង​ច្រមុះ​ដែល​ជា​ហេតុ​ធ្វើ​អោយ​តឹង​ច្រមុះ​។ មានការ​ព្យាបាល​ដោយ​ខ្លួនឯង​ដែល​អាច​ជួយ​ព្យាបាល ឬ​បន្ថយ​ការ​តឹង​ច្រមុះ​របស់​អ្នក​បាន​។ សូម​អនុវត្ត​ដូច​ខាងក្រោម​នេះ ៖

ក្រុម​អ្នកជំនាញ​ជឿ​ថា​ការ​ដុត​គ្រាប់​ក្រវាញ​១​ស្លាបព្រា​នៅ​លើ​ធ្យូងថ្ម​ក្តៅ ហើយ​ស្រូវ​ជា​លទ្ធផល​ផ្សែង​គឺជា​ផ្នែក​មួយ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ព្យាបាល​តឹង​ច្រមុះ ។ ជា​ជម្រើស​ទឹក​ពុះ និង​អំបិល​ហើយ​បន្ទាប់​មក​ប្រើ​វា​បន្តក់​ចូល​ទៅ​ក្នុង​រន្ធ​ច្រមុះ​នីមួយ​ៗ​។ វា​អាច​ជួយ​បានអោយ​បាន​ប្រសិនបើ​អ្នក​ទប់​ក្បាល​របស់​អ្នក​ផ្អៀង​ទៅ​ក្រោយ​រហូត​ដល់​អ្នកមាន​អារម្មណ៍​ថា​មាន​ទឹកអំបិល​បាន​ទៅ​ដល់​បំពង់ក​របស់​អ្នក​បន្ទាប់​មក​ផ្លុំ​តាម​ច្រមុះ​។ ដោយ​ស្រូប​ម្រេចខ្មៅ ឬ​ផ្សែង ដែល​ចេញពី​ការ​ដុត​គ្រាប់​ម្រេច​ប្រាំ ឬ​ប្រាំមួយ​គ្រាប់​អាច​បន្ថយ​ការ​ស្រមុក ប៉ុន្តែ​វា​ពិតជា​នឹង​ជួយ​បន្ថយ​ភាព​មិន​ស្រួល​ដែល​បណ្តាល​មក​ពី​ការ​តឹង​ច្រមុះ​នេះ​។

ដូច​គ្នា​នេះ​ដែរ​ដោយសារ​ស្រូប​សារធាតុ​មួយ ដំណក់​នៃ​ប្រេងខ្យល់​អាច​ជួយ​បាន​មួយ​ចំនួន​។ ការ​ងូតទឹក​ក្តៅ ឬ​ញ៉ាំ​ទឹក​ក្តៅ​ក៏​អាច​បន្ធូរ​ការ​តឹង​ច្រមុះ​បាន​ផង​ដែរ​។ ការ​ការពារ​ការ​តឹង​ច្រមុះ​ដោយ​ការ​បំបាត់​អា​ឡែ​រ​ហ្ស៊ី​មក​ពី​អាហារ និង​បរិស្ថាន​ហើយ​មាន​របៀប​រស់នៅ​ដែល​មាន​សុខភាព​ល្អ និង​រស់នៅ​មាន​តុល្យភាព​ដែល មាន​រួម​បញ្ចូល​ទាំង​ការ​គេង ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​សំរាកលំហែ​នឹង​ជួយ​រក្សា​រាង​កាយ​របស់​អ្នក​អោយ​មាន​សុខភាព​ល្អ និង​រឹង​មាំ និង​មាន​ភាព​ធន់​ទ្រាំ​ទៅ​នឹង​ចំនួន​នៃ​មូលហេតុ​នៃ​ការ​តឹង​ច្រមុះ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង