អត្ថប្រយោជន៍ចំពោះសុខភាពរបស់ពពួកផ្លែក្រូចខ្វិចតូចៗមានដូចជា បំបាត់បញ្ហាឈឺក្រពះពោះវៀន, ល្អចំពោះសុខភាពបេះដូង-សរសៃឈាម, ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងរក្សានូវតុល្យភាពអេឡិចត្រូលីត្រក្នុងរាងកាយ។ ជីវិជាតិដ៏ច្រើនរបស់ផ្លែក្រូចខ្វិចតូចៗនឹងជួយបង្កើតបាននូវឆ្អឹងដ៏រឹងមាំ និងទ្រទ្រង់ដល់ការកន្ត្រាក់ និងបន្ធូររបស់សាច់ដុំដែរ។ លើសពីនេះទៅទៀត ម៉ូលេគុល Bioactive ដែលមានក្នុងផ្លែក្រូចខ្វិចតូចៗធ្វើអោយវាក្លាយទៅជាផ្លែឈើប្រឆាំងនឹងជំងឺមហារីក និងជួយអោយខួរក្បាលបំពេញមុខងារបានយ៉ាងរលូនតែម្តង។

ដោយសារតែសារធាតុ Folate ពីធម្មជាតិរបស់ផ្លែក្រូចខ្វិចតូចៗ ធ្វើអោយការទទួលទានផ្លែនេះពីរបីផ្លែជាទៀងទាត់ប្រហែលជាមានប្រយោជន៍ក្នុងាករបំពេញមុខងារធម្មតារបស់ខួរក្បាល និងទ្រទ្រង់ដល់ការកាត់បន្ថយស្ត្រេស និងការបាក់ទឹកចិត្តបាន។ សារធាតុ Folate ដែលមានក្នុងក្រូចខ្វិចតូចៗប្រហែលជាមានតម្លៃណាស់ក្នុងពេលមានផ្ទៃពោះ ជាពិសេសសម្រាប់ទារកក្នុងផ្ទៃតែម្តង ព្រោះវាអាចជួយការពារពួកគេបានពីជំងឺខូច ឬគ្មានបំពង់សរសៃប្រសាទពីកំណើត៕