មានផលវិបាកមួយចំនួនដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការរីកធំនៃកូនកណ្តុរ។ ប្រសិនបើការហើមកូនកណ្តុរត្រូវបានផ្សារភ្ជាប់ជាមួយនឹងការឆ្លងមេរោគដែលមិនត្រូវបានព្យាបាលនោះ, ការកកើតជាខ្ទុះអាចកើតមាន ដែលអាចតម្រូវអោយធ្វើការវះបង្ហូរខ្ទុះ និងផ្តល់ថ្នាំអង់ទីប៊ីយោទិចអោយ។ ស្បែកដែលកូនកណ្តុររីកធំនោះ អាចក្លាយជាឆ្លងមេរោគ។
ក្នុងករណីដទៃទៀត, កូនកណ្តុរអាចក្លាយជាធំ និងសង្កត់ទៅលើរចនាសម្ព័ន្ធដែលនៅជិតនោះ។ នេះអាចក្លាយជាបញ្ហាធ្ងន់ធ្ងរដែលតម្រូវអោយធ្វើការយកចិត្តទុកដាក់ទាំងផ្នែកវេជ្ជសាស្ត្រ និងខាងវះកាត់។ ឧទាហរណ៍, កូនកណ្តុរនៅនឹងក្លៀកអាចសង្កត់ទៅលើសរសៃឈាម និងសរសៃវិញាណដែលស្រោចស្រពដៃ។ ការហើមកូនកណ្តុរនៅក្នុងពោះអាចសង្កត់ទៅលើពោះេះៀន និងបណ្តាលអោយស្ទះពោះវៀនជាដើម៕