ការបរិច្ចាកឈាម គឺជាសកម្មភាពមួយដែលជួយសង្គ្រោះជីវិត។ ប៉ុន្តែសូមកុំភ្លេចក្នុងការថែទាំខ្លួនអ្នកផងដែរ។
American Red Cross បាននិយាយថា ក្រោយបរិច្ចាកឈាម, អ្នកគួរតែៈ
- ជៀសវាងផឹកស្រា និងផឹកទឹកបន្ថែមអោយបានយ៉ាងហោចណាស់ក្នុងរយៈពេល២៤ម៉ោងដែរ
- បកបង់រុំដៃប៉ុន្មានម៉ោងក្រោយ បន្ទាប់មកលាងវាជាមួយនឹងសាប៊ូ និងទឹក
- ជៀសវាងសកម្មភាពធ្ងន់ៗ ដូចជាការលើកដុំដែក មួយថ្ងៃពេញ
- សូមសង្កត់កន្លែងដែលចាក់អោយបាន១០នាទីប្រសិនបើកន្លែងនោះហូរឈាមម្តងទៀត
- សូមសម្រាកប្រសិនបើអ្នកមានអារម្មណ៍ថាវិលមុខ ឬធីងធោង៕