ខណះដែលកម្ពុជាមានអ្នកឆ្លងកូវីដ១៩ ប្រភេទ អូមីក្រុងតិចនោះ ការស្រាវជ្រាវនៅអាមេរិកបង្ហាញថា ៥៦ភាគរយ នៃអ្នកឆ្លងមេរោគ អូមីក្រុង មិនបាន ដឹងថាពួកគេមាន កូវីដ ១៩ ទេ ដោយសារតែវាគ្មាន រោគសញ្ញា ឬមានរោគសញ្ញាតិចតួច ។

ការសិក្សាពីមុនបានរកឃើញថា 80% នៃអ្នកឆ្លងមិនមាន រោគ សញ្ញាទេ។ 

ការរកឃើញទាំងនេះជួយបញ្ជាក់នូវអ្វីដែលយើងសង្ស័យមួយរយៈ នោះគឺថាការឆ្លង កូវីដ ១៩  ជាច្រើនមិនត្រូវបានរកឃើញ ឬទទួល ស្គាល់ ។ មួយផ្នែកដោយសារតែវាមិនបណ្តាលឱ្យមានរោគសញ្ញាច្រើន និងមួយផ្នែកទៀតទាក់ទងនឹងការខ្វះខាតការធ្វើតេស្ត។

នេះជាការអះ អាងរបស់លោកស្រី វេជ្ជបណ្ឌិត Susan Cheng ដែលជាអ្នកដឹកនាំការស្រាវជ្រាវ។

អ្នកស្រីបានបន្ថែមថា “មនុស្សភាគច្រើនដែលមានជំងឺកូវីដ ១៩ មិនដឹងអំពីស្ថានភាពឆ្លងរបស់ពួកគេ។ ជាពិសេសខណៈពេល ដែលពួកគេមានសមត្ថភាពការចម្លងយ៉ាងសកម្ម  ៉។

កត្តានេះទំនងជាកត្តាជំរុញដ៏សំខាន់នៃ ការរាតត្បាតដែលកំពុងបន្ត ដែលយើងទាំងអស់គ្នានៅតែព្យាយាមពុះពារលុបបំបាត់វា។ 

សម្រាប់ការស្រាវជ្រាវ គេ បានយកសំណាកឈាមពីបុគ្គលិកថែទាំ សុខភាព ហើយនៅឆ្នាំ 2021 ពួកគេក៏អាចប្រមូលសំណាកឈាម ពីអ្នកជំងឺផងដែរ។

បុគ្គលិកពេទ្យ  2,500 នាក់ និង អ្នកជំងឺបានចូលរួមវិភាគ ទានសំណាកឈាមមុន ឬក្រោយការចាប់ផ្តើមនៃការកើនឡើង Omicron ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង