​វា​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​អ្នក​ត្រូវ បរិភោគ​ទឹក​ឱ្យបាន​ច្រើន​និង​មាន​ពេលវេលា​ត្រឹមត្រូវ ហើយ​ដែល​វា​បាន​បង្កើន​ប្រសិទ្ធិភាព​របស់​វា​នៅ​លើ​រាងកាយ​របស់​អ្នក​យ៉ាងច្រើន​លើស​សប់​។ ខាងក្រោម​នេះ​ជា​គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​គួរ​អនុវត្តន៍​៖

  • អ្នក​គួរតែ​ផឹកទឹក​ឱ្យបាន ២​កែវ បន្ទាប់​ពី​ភ្ញាក់​ពី​ដំណេក ដើម្បី​ជួយ​ដាស់​ធ្វើឱ្យ​សរីរាង្គ​ខាងក្នុង​របស់​អ្នក​ធ្វើការ​បាន​ល្អ​។​
  • អ្នក​គួរតែ​ផឹកទឹក​ឱ្យបាន ១​កែវ ៣០​នាទី​មុនពេល​ដែល​អ្នក​បរិភោគ​អាហារ ដើម្បី​ជួយ​ឱ្យ​ការរំលាយ​អាហារ​របស់​អ្នក​ឱ្យបាន​ល្អ​។​
  • អ្នក​គួរតែ​ផឹកទឹក​ឱ្យបាន ១​កែវ មុនពេល​ដែល​អ្នក​ទៅ​ងូតទឹក ដើម្បី​ជួយ​រក្សា​សម្ពាធ​ឈាម​របស់​អ្នក​ឱ្យ​នៅ​ធម្មតា​។​
  • អ្នក​គួរតែ​ផឹកទឹក​ឱ្យបាន ១​កែវ មុន​ពេល​អ្នក​ទៅ​គេង ដើម្បី​ចៀសវាង ឬ​បង្ការ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​គាំងបេះដូង​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង