​ពងស្វាស​គឺជា​ផ្នែក​មួយ​នៃ​សរីរាង្គ​បន្ដ​ពូជ​របស់​បុរស​។ វា​ផលិត​មេ​ជីវិត​ឈ្មោល និង​អ័រម៉ូន​ភេទ​របស់​បុរស ដែល​ហៅថា testosterone ។​

​បើ​គ្មាន​ពងស្វាស​នោះ បុរស​នឹង​មិន​អាច​មាន​កូន​បានទេ ហើយ លក្ខណៈ​រូបរាង​ខាងក្រៅ និង អារម្មណ៍​របស់​ពួកគេ មាន​លក្ខណៈ​ខុស​ប្លែក​ច្រើន​ពី​បុរស​ធម្មតា ព្រោះ គ្មាន​អ័រម៉ូន testosterone ។ អ័រម៉ូន testosterone គឺជា​អ្នកទទួលខុសត្រូវ​សម្រាប់​លក្ខណៈ​ជាច្រើន​របស់​បុរស ដែល​ធ្វើឱ្យ​បុរស​ខុសពី​ស្ត្រី​។​

​សរីរាង្គ​ដ៏​សំខាន់​នេះ​ព្យួរ​នៅ​ខាងក្រៅ​រាងកាយ នៅក្នុង​ថង់​ដែល​ស្រោប​ពងស្វាស ។ ទីតាំង​ដែល​វា​បាន​ព្យួរ​នៅ​ខាងក្រៅ​រាងកាយ ជាហេតុ​ធ្វើឱ្យ ពួកគេ​មិន​មាន​ឆ្អឹង​ឬ​សាច់ដុំ​នៅ​ជុំវិញ​វា​ដើម្បី​ការពារ​វា​ដូចជា​សរីរាង្គ ផ្សេង​ទៀត​ឡើយ​។ នោះ​មានន័យ​ថា​មិនមាន​អ្វី​ដើម្បី​ជួយ​ទប់​ការពារ នៅពេល​ដែល​ទទួល​រង​គ្រោះ ដូច្នេះ​វា​បាន​ទទួល​យក​កម្លាំង​ទាំងអស់​នៅពេល​ដែល​ទទួលរង​ការចាក់​ឬ បុក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង