មូលហេតុរបស់ការខូចរបស់តម្រងនោម ត្រូវបានចែកជាបី ទៅតាមទីតាំងរបស់មូលហេតុ។
ជាមូលហេតុដែលនៅមិនទាន់ចូលដល់តម្រងនោម(Prerenal)៖ គឺការដែលមានការធ្លាក់ចុះសម្ពាធឈាមខ្លាំងក្លា ( ស្ហុក ) ឬ ការរំខាន ឬការបង្អាក់នៃលំហូរឈាមទៅកាន់តម្រងនោម ដោយសារការរងរបួសធ្ងន់ធ្ងរ ឬ ជំងឺផ្សេងៗ។
ជាមូលហេតុដែលបានកើតមាននៅក្នុងតម្រងនោម(Intrarenal)៖ គឺការដែលមានការខូចខាតដោយផ្ទាល់ទៅលើតម្រងនោមដោយសារ ការរលាក, សារធាតុពុល, ថ្នាំ ,ការឆ្លងមេរោគ ឬ ការកាត់បន្ថយការផ្គត់ផ្គង់របស់ឈាម។
ជាមូលហេតុចុងក្រោយ ដែលវាបានចេញផុតពីតម្រងនោម(Postrenal)៖ វាគឺ ជាការស្ទះលំហូររបស់ទឹកនោម ដោយសារតែការការគាបពីក្រពេញប្រូស្តាតចំពោះបុរស ,គ្រួសក្នុងតម្រងនោម, មានដុំសាច់នៅក្នុងប្លោកនោម ឬ ការរងរបួស ៕