ដំបៅក្រពះ(Peptic ulcer)គឺជាដំបៅដែលវិវត្តនៅលើស្រទាប់នៃបំពង់អារហារ ក្រពះ និងផ្នែកដើមនៃពោះវៀនតួច។ រោគសញ្ញាសំខាន់នៃដំបៅក្រពះគឺការឈឺពោះ។
តើការបរិភោគអារហារហើ ឬស្តេស(stress)អាចបង្ករអោយមានដំបៅក្រពះ? បច្ចុប្បន្នវេជ្ជបណ្ឌិត មានរកឃើញថាការបង្កររោគពីបាក់តេរី ឬឱសថមួយចំនួនគឺជាមូលហេតុបង្ករអោយមានដំបៅ ក្រពះយ៉ាងធ្ងន់ធ្ងរ។

អ្នកអាចបន្ថយហានិភ័យនៃដំបៅក្រពះដោយ៖
- ការពារខ្លួនអ្នកពីការបង្កររោគ៖ មិនមានភាពប្រាកដថាហេលីកូបាក់ទ័រ ពីឡរី (H.pylori) រាលដាលយ៉ាងដួចម្តេចទេតែមានភស្តុតាងមួយចំនួនបានអោយដឹងថាវាឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់តាមចំនីអារហារ ឬទឹក។ អ្នកអាចការពារខ្លួនអ្នកពីការបង្កររោគដោយលាង សំអាតដៃរបស់អ្នកជាប្រចាំជាមួយនឹងសាប៊ូ និងទឹកហើយបរិភោគអារហារដែលឆ្អិនល្អ។
- ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់តាមវេជ្ជបញ្ជា៖ ប្រសិនបើអ្នកប្រើប្រាស់ថ្នាំបំបាត់ ការឈឺចាប់ជាប្រចាំ វាអាចបង្កើនហានិភ័យនៃដំបៅក្រពះបាន។ដើម្បីបន្ថយបញ្ហាក្រពះអ្នកត្រូវលេបថ្នាំបន្ទាប់ពីបរិភោគអារហាររួច។ ធ្វើតាមវេជ្ជបណ្ឌិត ដើម្បីប្រើក្នុងបរិមាណទាបដែលនៅតែអាចបន្ថយការចុកចាប់របស់ អ្នកបាន។ ចៀសវាងការញ៉ាំស្រា ពេលលេបថ្នាំដែលអាចបង្កើនហានិភ័យនៃការធ្វើឈឺក្រពះថែម ទៀត៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855