នៅពេលដែលកូនក្តៅខ្លួនម្តងៗ ឳពុកម្តាយគ្រប់រូបតែងតែព្រួយបារម្ហខ្លាំងណាស់ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីវិធីមួយចំនួនដែលអាចធ្វើឱ្យកូនបាត់ក្តៅខ្លួនបាន។
- នៅពេលដែលកូនក្តៅខ្លួនត្រឹមតែ37˚Cដល់38˚C អ្នកមិនត្រូវអន្ទះសារទេ អ្នកអាចឱ្យកូនផឹកទឹកឱ្យបានច្រើន ហើយឱ្យកូនបរិភោគអាហារដែលមានសារធាតុចិញ្ចឹមគឺបានហើយ។
- នៅពេលដែលកូនក្តៅពី38˚Cដល់38.5˚C អ្នកអាចយកក្រណាត់ទៅជ្រលក់ទឹកហើយពូតឱ្យស្ងួត ហើយយកមកជូតពេញខ្លួនកូន ដើម្បីឱ្យធាតុក្តៅចេញពីខ្លួនឱ្យអស់។
- បើកម្តៅលើសពី38.5˚C អ្នកអាចឱ្យកូនផឹកថ្នាំបាន ប៉ុន្តែក្រោយពេលផឹកម្តងហើយ ត្រូវតែឆ្លងកាត់រយៈពេល៤ទៅ៦ម៉ោង ទើបអាចផឹកម្តងទៀត។
- បើលើសពី39˚C អ្នកអាចនាំកូនទៅមន្ទីរពេទ្យ ព្រោះទុកយូរពេក វានឹងអាចប៉ះពាល់ដល់ខួរក្បាលកូនជាមិនខាន អាចដល់ថ្នាក់រលាកស្រោមខួរទៀតផង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855