ភាគច្រើននៃពួកយើងដឹងត្រឹមថា ទឹកខ្មេះផ្លែប៉ោម គឺប្រើប្រាស់លើអាហារដើម្បីបន្ថែមរសជាតិ ប៉ុន្តែការពិតទៅវាមានអត្ថប្រយោជន៍ច្រើនជាងអ្វីដែលអ្នកធ្លាប់បានគិតទៅទៀត។ (អាន ៖ ថ្នាំងងុយគេង ពេលអ្នកគួរប្រើ) ទោះជាយ៉ាងណា ទឹកខ្មេះផ្លែប៉ោម អាចត្រូវបានគេប្រើសម្រាប់ដោះស្រាយបញ្ហាសុខភាព និងសម្រស់ បានយ៉ាងមានប្រសិទ្ធភាពមិនគួរឲ្យជឿ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ផ្សេងទៀតនៃទឹកខ្មេះផ្លែប៉ោម រួមជាមួយរបៀបត្រឹមត្រូវក្នុងការប្រើប្រាស់ ៖

– សម្រាប់សុខភាព

ទឹកខ្មេះផ្លែប៉ោម គឺអាចជួយដោះស្រាយបញ្ហាសុខភាពទួទៅមួយចំនួនបាន ប៉ុន្តែត្រូវចាំថាវាមិនគួរប្រើជំនួសឲ្យថ្នាំពេទ្យតែម្ដងឡើយ ហើយអ្នកគួរទៅជួបពិនិត្យជាមួយគ្រូពេទ្យ ប្រសិនបើសុខភាពរបស់អ្នកគួរឲ្យព្រួយបារម្ភ។

១. ទឹកខ្មេះផ្លែប៉ោម គឺជាថ្នាំបំបាត់ក្លិនមិនល្អពីធម្មជាតិសម្រាប់ប្រអប់ជើងរបស់អ្នក ដោយវាសម្លាប់បាក់តេរីដែលបង្កឲ្យមានក្លិនមិនល្អ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចាក់ទឹកខ្មេះផ្លែប៉ោមលើក្រដាសរឹង ឬក្រណាត់ស្អាតមួយ ហើយជូតលើប្រអប់ជើងរបស់អ្នក។

២. ទឹកខ្មេះផ្លែប៉ោម មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ដូច្នេះវាមានប្រយោជន៍នៅពេលដែលអ្នកមានបញ្ហាឈឺក។ សាកល្បងលាយទឹកខ្មេះផ្លែប៉ោម ១ ស្លាបព្រាបាយ ជាមួយនឹងទឹកឃ្មុំ ២ ស្លាបព្រាបាយ ក្នុងទឹកក្ដៅឧណ្ហៗមួយកែវ។ កូរឲ្យសព្វមុននឹងទទួលទាន។

៣. ប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមសម្រាប់បញ្ហារលាកស្បែកនឹងកម្ដៅថ្ងៃ។ លក្ខណៈសម្បត្តិសម្លាប់មេរោគនៃទឹកខ្មេះនេះនឹងជួយការពារតំបន់ដែលទទួលរងផលប៉ះពាល់ពីការឆ្លងមេរោគ។ អ្វីដែលអ្នកត្រូវធ្វើ គឺលាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតា រួចបាញ់ល្បាយនេះលើស្បែកដែលរលាកនឹងកម្ដៅថ្ងៃ ឬចាក់ល្បាយលើកូនកន្សែងស្អាតមួយ ហើយជូតសើរៗថ្នមៗលើស្បែក។

៤. ទឹកខ្មេះផ្លែប៉ោម គឺជាថ្នាំល្អបំផុតមួយសម្រាប់ស្បែកដែលរមាស់ ហើយរោលក្រហាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបន្តក់ទឹកខ្មេះផ្លែប៉ោមប៉ុន្មានដំណក់លើបន្ទះសំឡី រួចជូតសើរៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ ប្រើប្រាស់ទឹកខ្មេះសរីរាង្គ ហើយមានកករ ឬកាកនៅបាតដប។ កករនេះមានផ្ទុកអង់ស៊ីម និងបាក់តេរីដែលរម្ងាប់ស្បែករោលក្រហាយ។

៥. ទទួលទានទឹកខ្មេះផ្លែប៉ោមលាយជាមួយទឹកធម្មតាជាប្រចាំថ្ងៃនឹងជួយឲ្យអ្នកស្រកទម្ងន់ ដោយសារអាស៊ីតអាសេទិកដែលមាននៅក្នុងទឹកខ្មេះផ្លែប៉ោម។
៦. ស្នាមជាំខៀវលើស្បែកនឹងឆាប់បាត់ ឬជាសះស្បើយ ដោយគ្រាន់តែស្អំទឹកខ្មេះផ្លែប៉ោមពីលើ។ ទឹកខ្មេះផ្លែប៉ោមជួយបង្កើនលំហូរឈាម និងរំលាយឈាមដែលប្រមូលផ្ដុំនៅក្រោមតំបន់ស្បែកដែលជាំខៀវ។

៦. ប្រសិនបើអ្នកបំបាត់រោគសញ្ញាក្រហាយទ្រូង ចូរលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១កែវ ហើយទទួលទាននៅកំឡុងពេលអាហារ។ ទឹកខ្មេះផ្លែប៉ោមជួយបន្ថយអាស៊ីតក្រពះ និងរារាំងមិនឲ្យអាស៊ីតក្រពះហូរត្រឡប់ទៅក្នុងបំពង់អាហារវិញ។

៧. ទឹកខ្មេះផ្លែប៉ោមសរីរាង្គ គឺជាផលិតផលធម្មជាតិល្អបំផុតមួយប្រើសម្រាប់កម្ចាត់ឬសលើស្បែក ឬសាច់ដុះលើស្បែក។ ត្រូវចាំថាទឹកខ្មេះផ្លែប៉ោម គឺជួយកម្ចាត់តែឬសប៉ុណ្ណោះ មិនជួយព្យាបាលអ្នកឲ្យជាពីវីរុស HPV ដែលបង្កឲ្យកើតឬសឡើយ។

៨. ប្រើប្រាស់ទឹកខ្មេះផ្លែប៉ោមកម្ចាត់បញ្ហារោគផ្សិតលើក្រចកជើង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមស្មើរជាមួយនឹងទឹកធម្មតា ហើយត្រាំជើងក្នុងទឹកល្បាយនេះ។

៩. ទឹកខ្មេះផ្លែប៉ោម ក៏អាចជួយកម្ចាត់ជាតិពុលចេញពីថ្លើមបានផងដែរ ដោយវាជួយកម្ចាត់នូវជាតិពុលគ្រោះថ្នាក់ដែលបង្កឡើងក្នុងសរីរាង្គ។ ទទួលទានល្បាយទឹកខ្មេះផ្លែប៉ោម ១ ឬ ២ ស្លាបព្រាកាហ្វេក្នុងទឹកធម្មតា ១ កែវ នៅរាល់ព្រឹកភ្ញាក់ពីដំណេក មុនអាហារថ្ងៃត្រង់ និងមុនអាហារពេលល្ងាច។ ល្បាយនេះនឹងជួយសម្អាតថ្លើម ហើយធ្វើឲ្យមុខងារច្រោះឈាមរបស់វាមានភាពប្រសើរឡើង។

១០. ទឹកខ្មេះផ្លែប៉ោមអាចធ្វើឲ្យការរំលាយអាហាររបស់អ្នកមានភាពប្រសើរឡើង ដោយពន្យារដំណើរការឆ្លងកាត់នៃអាហារពីក្រពះទៅកាន់ពោះវៀនតូច ហើយជួយឲ្យអាហារងាយនឹងបំបែកបាន។ លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងសមាមាត្រខុសគ្នាដើម្បីព្យាបាលអាការៈផ្សេងៗនៃការពិបាករំលាយអាហារ, ទល់លាមកឬ រាក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង