​ជំងឺ​នោម​ទាស់ គឺជា​ការ​ដែល​អ្នកមាន​អារម្មណ៍​ចង់​ទៅ​បត់ជើង​តូច​ចោល ប៉ុន្តែ​អ្នក​មិន​អាច​បញ្ចេញ​វា​បាន​អស់ ឬ បាន​តិចតួច ដែល​ជាហេតុ​ធ្វើឱ្យ​អ្នក​នៅ​តែ​មាន​អារម្មណ៍​ចង់​ទៅ​បន្ទប់ទឹក​ដដែល ហើយ​វា​ក៏​អាច​បង្ក​ជា​ការឈឺ ឬ​ផ្សា​ផងដែរ ។ វា​អាច​បង្ក​ដោយសារតែ​មូលហេតុ​ជាច្រើន ហើយ​ការ​ដែល​ទុក​វា​ចោល​មិន​ព្យាបាល​ក៏​អាច​បង្ក​ជា​ផល​អាក្រក់​មួយចំនួន​ផងដែរ ដូចជា​៖

  • មាន​ការឆ្លង​មេរោគ​ឬ​ការ​រលាក​នៅ​ផ្លូវ​បង្ហូរទឹក​ម៉ូត ទឹកនោម​ជាធម្មតា​គឺ​មិន​មាន​មេរោគ​ទេ និង លំហូរ​ធម្មតា​នៃ​ទឹកនោម​ជាធម្មតា​វា​បាន​រារាំង​មិនឱ្យ​បាក់តេរី​មាន​ការរីកលូតលាស់​នៅក្នុង​បំពង់​បង្ហូរ​នោម​។ ពេល​ទឹកនោម​មានការ​ចាល់​នៅក្នុង​ប្លោកនោម ទោះជា​យ៉ាងណា​គឺ​ធ្វើឱ្យ​បាក់តេរី មានឱកាស​ដើម្បី​រីក​លូតលាស់​និង​អាច​បង្ក​ជា​ជំងឺ​រលាក​ផ្លូវ​បង្ហូរទឹក​ម៉ូត​បាន​។​
  • បង្ក​ជា​ការខូចខាត​ទៅ​លើ​ផ្លោក​នោម ប្រសិនបើ​ប្លោកនោម មានការ លាតសន្ធឹង ឬ​រីក​ធំ​ពេក ឬ​សម្រាប់ រយៈពេល​វែង សាច់ដុំ​អាច​ត្រូវបាន ខូចខាត​ជា​អចិន្ត្រៃយ៍ និង​អាច​បាត់បង់​សមត្ថភាព​របស់​ខ្លួន​វា​ក្នុងការ​កន្ត្រាក់​ដើម្បី​បញ្ចេញ​ទឹកនោម​។​
  • មាន​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ ប្រសិនបើ​ទឹកនោម​អាច​ចាល់​ឡើង​រហូត​ចូលទៅក្នុង​តម្រង​នោម នោះ​វា​និង​អាច​បង្ក​ជាការ​ខូច​តម្រងនោម ដែល​អាច​នាំឱ្យ​មាន​ការ​ថយ​ចុះ​មុខងារ​នៃ​តម្រងនោម និង​បង្ក​ជា​ជំងឺ​តម្រងនោម​រ៉ាំរ៉ៃ​។ ប្រសិនបើ​អ្នក​បាត់បង់​មុខងារ​នៃ​តម្រងនោម​របស់​អ្នក នោះ​អ្នកនឹង​អាច​ត្រូវការ​ការលាង​ឈាម ឬ ប្តូរ​តម្រងនោម ដើម្បី​ឱ្យ​អ្នក​អាច​មាន​ជីវិត​រស់នៅ​បាន​យូរ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង