​ការ​ដេក​គឺជា​រឿង​សំខាន់​ចំពោះ​សុខភាព​ដូច​របប​អាហារ​ដែល​ផ្តល់​សុខភាព និង​ការ​ហាត់ប្រាណ​ទៀងទាត់​ដែរ​។ មិន​ខ្វល់​ថា​អ្នក​ដេក​មិន​លក់​ដោយ​សារ​ហេតុ​អ្វី​នោះ​ទេ វា​សុទ្ធតែ​អាច​ប៉ះពាល់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​។ អ្នក​ដែល​ដេក​មិន​លក់​ច្រើន​តែ​មាន​ជីវិត​រស់នៅ​មិន​សូវ​ល្អ​ដូច​អ្នក​ដែល​ដេក​បាន​គ្រប់គ្រាន់​ឡើយ​។

​ផលវិបាក​នៃ​ការ​ដេក​មិន​លក់​មាន​ដូចជា​៖
•​ ​បំពេញ​មុខងារ​នៅ​កន្លែងធ្វើការ ឬ​សាលា​មិនបាន​ល្អ​
•​ ​មានប្រតិកម្ម​យឺត​ខណៈពេល​កំពុង​បើកប​រ និង​ប្រឈម​មុខ​កាន់តែ​ខ្ពស់​នឹង​គ្រោះថ្នាក់​ចរាចរណ៍​។
•​ ​មាន​បញ្ហា​ផ្លូវចិត្ត​ដូចជា បាក់​ទឹកចិត្ត ឬ​ថប់​អារម្មណ៍​មិន​ធម្មតា​
•​ ​ធាត់​ជ្រុល​
•​ ​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
•​ ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​រយៈពេល​យូរ និង​ធ្ងន់ធ្ងរ​ដូចជា លើស​សម្ពាធ​ឈាម​, ជំងឺ​បេះដូង និង​ទឹកនោមផ្អែម​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង