ជាការពិតណាស់ យើងមិនអាចរស់ដោយមិនផឹកទឹកបានឡើយ ។ តើពេលណាដែលយើងគួរផឹកទឹក ? តើយើងគួរផឹកទឹកមុនពេលចូលគេងដែរ ឬទេ ? ខាងក្រោមនេះ គឺជាគុណប្រយោជន៍នៃការផឹកទឹក ៖
ការខ្វះជាតិទឹកអាចជះឥទ្ធិពលអវិជ្ជមានដល់អារម្មណ៍របស់អ្នក ហើយក៏ធ្វើឱ្យមានការរំខានដល់ការទទួលទានដំណេកផងដែរ ។ ការផឹកទឹកមុនចូលគេង ធ្វើឱ្យមានការកើនឡើងដល់អារម្មណ៍វិជ្ជមាន និងមានអារម្មណ៍ស្ងប់ល្អ ។
ការផឹកទឹកជួយបង្កើនចរន្តឈាមឱ្យដើរស្រួល ហើយជួយដល់ការបញ្ចេញកាកសំណល់មិនល្អ និងបង្កើនការបញ្ចេញញើស ។ ការបែកញើសនឹងបណ្តាលឱ្យអ្នកបាត់បង់ជាតិទឹកមួយចំនួនពេញមួយយប់ ប៉ុន្តែវាក៏បានបញ្ចេញចោលនូវជាតិអំបិល និងជាតិពុលដែលលើស និងសម្អាតកោសិកាស្បែកផងដែរ ។ការផឹកទឹកមុនពេលចូលគេងនឹងធ្វើឱ្យកោសិកាអ្នកមានសំណើមពេញមួយយប់ ហើយអាចជួយឱ្យរាងកាយកម្ចាត់ជាតិពុលដែលមិនចង់បាន ។ វាក៏អាចជួយបំបាត់ការឈឺចាប់ និងរមួលក្រពះផងដែរ ។
ផឹកទឹក ៨ កែវក្នុងមួយថ្ងៃ គឺជាគោលដៅដ៏ល្អចំពោះមនុស្សទូទៅ ។ ប៉ុន្តែចំនួននោះអាចប្រែប្រួលពីមនុស្សម្នាក់ទៅម្នាក់ទៀត ។ អ្នកប្រហែលជាត្រូវការផឹកទឹកបន្ថែមទៀត អាស្រ័យលើកម្រិតសកម្មភាព អាកាសធាតុ ឬប្រសិនបើអ្នកមានផ្ទៃពោះ ៕