បញ្ហានៃដំណេកប៉ះពាល់លើអ្នកគ្រប់គ្នានៅចំណុចមួយ ដែលបន្សល់អោយអ្នកកើតមានបញ្ហានេះនូវភាពអស់កម្លាំង និងមានស្មារតីមិនស្រស់ថ្លានាថ្ងៃបន្ទាប់។
National Sleep Foundation បានបង្ហាញពីវិធីសាស្ត្រខាងក្រោមនេះដើម្បីជួយមនុស្សអោយគេងលក់បានស្រួលបន្ថែមទៀតៈ

- សូមប្រាកដថា បន្ទប់គេងរបស់អ្នកគឺមានសីតុណ្ហភាពត្រជាក់ល្មម។ ជាពិសេសចំពោះស្ត្រី, សូមអោយបន្ទប់មានសីតុណ្ហភាពត្រជាក់អំឡុងពេលមករដូវ ខណៈពេលដែលខ្លួនរបស់អ្នកទំនោរជាឡើងកម្តៅ
- បន្ធូរអារម្មណ៍ជាមួយនឹងការត្រាំទឹកក្តៅឧណ្ណៗ ឬងូតទឹកក្តៅឧណ្ណៗមុននឹងចូលគេង
- ចៀសវាងការប្រើសារធាតុ ឬផលិតផលដែលមានជាតិនីកូទីន, អាល់កុល, កាហ្វេអ៊ីន និងការញ៉ាំអាហារដ៏ច្រើនមុននឹងចូលគេង
- សូមទុកអោយបន្ទប់របស់អ្នកស្ងាត់
- សូមអោយខ្លួនរបស់អ្នកត្រូវពន្លឺថ្ងៃអំឡុងពេលថ្ងៃ ប៉ុន្តែសូមទុកអោយបន្ទប់របស់អ្នកងងឹតពេលគេងយប់
- សូមកំណត់ពីម៉ោងនៃការគេង និងក្រោកអោយបានត្រឹមត្រូវ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855