ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​គឺជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើត​មាន​ជា​ដុំ​គ្រួ​សរឹង​ក្រោយ​ពី​សារធាតុ​ជា​ច្រើន​ដែល​រលាយ​បាន​ក្នុង​ទឹកនោម​ក្លាយទៅជា​មាន​កំហាប់​ខ្ពស់​។ សារធាតុ​នោះ​ច្រើន​តែ​កើតឡើង​ដោយសារ​ជាតិ​កាលស្យូម​, អុក​សាឡា​ត និង​ផូស្វាត​។ ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​ប្រហែលជា​មាន​កម្រាស់​ពីរ​បី​មី​លី​ម៉ែត្រ ឬ​ធំ​ជាង​ដូច​ដុំ​ថ្ម​តូច​ៗ​អ​ញ្ចឹ​ង​។

មនុស្ស​យើង​ប្រហែលជា​មាន ១០​ភាគរយ​នឹង​កើតជា​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​ក្នុង​ឆាកជីវិត​ពួក​គេ​។ គ្រួ​ស​ក្នុង​តម្រងនោម​ឃើញ​កើត​មាន​ច្រើន​បំផុត​លើ​មនុស្ស​ប្រុស ប៉ុន្តែ​ឥឡូវនេះ គ្រូពេទ្យ​ជា​ច្រើន​កំពុង​តែ​ឃើញ​ជំងឺ​នេះ​កើត​ច្រើន​លើ​ស្ត្រី និង​កូន​ក្មេង​ទៅ​វិញ​។ កត្តា​របប​អាហារ​ប្រហែលជា​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​អត្រា​នៃ​ការ​កើត​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​។

គ្មាន​រោគ​សញ្ញា
មនុស្ស​ជា​ច្រើន​ដែល​មាន​គ្រួ​ស​ក្នុង​តម្រងនោម​មិនឃើញ​មាន​រោគ​សញ្ញា​អ្វី​ឡើយ​។ បើសិនជា​អ្នកមាន​គ្រួ​ស​ក្នុង​តម្រងនោម​ដែល​មាន​ទំហំ​តូច​បំផុត អ្នក​ប្រហែលជា​ជុះ​វា​ចេញ​ដោយ​មិនដឹង​ខ្លួន​ទៀត​ផង​។ ពេល​ខ្លះ​គ្រួ​ស​តូច​ៗ​បែប​នេះ​អាច​រក​ឃើញ​តាម​រយៈ​ការ​ធ្វើ​ថតរូប​ភាព​វេជ្ជសាស្ត្រ (​កាំរស្មីអ៊ិច​, CT Scan, ឬ​អេកូ​) សម្រាប់​រក​មើលជំងឺ​ដែល​មិន​ទាក់ទង​នឹង​តម្រងនោម​។ គ្រូពេទ្យ​ប្រហែលជា​ប្រើ​វិធីសាស្ត្រ​មើល និង​តាមដាន​បើសិនជា​រក​ឃើញ​ថា​អ្នកមាន​គ្រួ​ស​ក្នុង​តម្រងនោម​ហើយ​គ្មាន​រោគ​សញ្ញា​អ្វី​ជា​បញ្ហា​ទេ​។

ឈឺចាប់
ការ​ឈឺចាប់​ដោយសារ​តែ​គ្រួ​ស​ក្នុង​តម្រងនោម​អាច​មាន​លក្ខណៈ​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​លក្ខណៈ​ឈឺ​នោះ​មាន​ចាប់ពី​ងុំ រហូត​ដល់​ឈឺ​ដូច​គេ​ចាក់​។ គ្រួ​ស​តម្រងនោម​ដែល​ធំ​ៗ​ទំនងជា​ងាយ​បង្ក​ការ​ឈឺចាប់​ណាស់​ព្រោះ​វា​នឹង​ត្រូវ​រមៀល​ចូល​ទៅ​ក្នុង​បំពង់ Ureter និង​ចេញពី​ក្នុង​ខ្លួន​តាម​ទឹកនោម​។ កន្លែង​ឈឺចាប់​ដោយសារ​សារ​តែ​គ្រួ​ស​ក្នុង​តម្រងនោម​ដែល​គេ​ជួប​ប្រទះ​ញឹកញាប់​ជាងគេ​នោះ​គ ចង្កេះ (​ខាង​ចំហៀង​ខ្លួន​), ពោះ​ផ្នែក​ខាងក្រោម និង​គ្រ​លាន ព្រមទាំង​ក្រោម​ឆ្អឹងជំនី​។ ការ​ឈឺចាប់​ប្រហែលជា​កើត​មាន​ដូច​ជា​ទឹក​រលក​អ​ញ្ចឹ​ង​។ អ្នក​ក៏​ប្រហែលជា​ធ្លាប់​មាន​បញ្ហា​នោម​ញឹក និង​នោម​ឈឺ​បើសិនជា​មាន​គ្រួ​ស​ក្នុង​តម្រងនោម​មែន​។

ក្អួត និង​ចង្អោរ
ការ​ឈឺចាប់​ដែល​អ្នកមាន​ពេល​កើត​គ្រួ​ស​ក្នុង​តម្រងនោម​ប្រហែល​ក្លាយទៅជា​កាន់តែ​ធ្ងន់ធ្ងរ​បើសិនជា​មាន​អាកា​រៈ​ក្អួត និង​ចង្អោរ​ថែម​ទៀត​។ ដោយសារ​តែ​គ្រួ​ស​តម្រងនោម​រមៀល​ចុះ​ទៅ​ក្នុង​បំពង់ Ureter និង​បណ្តាល​អោយ​ស្ទះ​លំហូរ​ទឹកនោម ទើប​ធ្វើ​អោយ​មានការ​ឈឺចាប់​ខ្លាំងក្លា និង​ធ្ងន់ធ្ងរ​ជាង​ការ​សម្រាលកូន​ទៅ​ទៀត​។ ការ​ឈឺចាប់​, ក្អួត និង​ចង្អោ​ធ្ងន់ធ្ងរ​ត្រូវ​តែ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​ខ្លាំង​, ថ្នាំ​បំបាត់​ក្អួត និង​ព្យួរសេរ៉ូម​។

ក្តៅខ្លួន និង​គ្រុនញាក់
ការ​ក្តៅខ្លួន និង​គ្រុនញាក់​ពេល​ខ្លះ​គឺជា​រោគ​សញ្ញា​របស់​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​។ ទាំងនេះ​ហើយ​គឺជា​សញ្ញា​ដែល​ត្រូវការ​វាយតម្លៃ​ពី​គ្រូពេទ្យ​អោយ​បាន​លឿន​ព្រោះ​វា​អាច​នឹង​មាន​ន័យ​ថា អ្នក​មានការ​បង្ក​រោគ (​ដែល​អាច​គំរាម​គំ​ហែង​ដល់​អាយុជីវិត​បាន​បើសិនជា​មិន​បាន​ព្យាបាល​ទេ​)​។ អ្នក​គួរតែ​ស្វែងរក​ការ​ព្យាបាល​អោយ​បាន​លឿន​បើសិនជា​មាន​អាកា​រៈ​ក្តៅខ្លួន និង​គ្រុនញាក់​ទាក់ទង​នឹង​គ្រួ​ស​ក្នុង​តម្រងនោម ទោះបីជា​ការ​ឈឺចាប់​នោះ​មាន​លក្ខណៈ​តិចតួច​ក៏​ដោយ​។

ឈាម​ក្នុង​ទឹកនោម
វត្តមាន​ឈាម​ក្នុង​ទឹកនោម​គឺជា​រោគ​សញ្ញា​មួយ​ផ្សេង​ៗ​ទៀត​របស់​ជំងឺ​គ្រួ​ស​ក្នុង​តម្រងនោម​។ ដោយសារ​តែ​គ្រួ​ស​ក្នុង​តម្រងនោម​ត្រូវ​ឆ្លង​ការ​ផ្លូវ​បង្ហួរនោម វា​នឹង​ធ្វើ​អោយ​កកិត​ដល់​បំពង់ Ureter ដែល​ជា​ហេតុ​នាំ​អោយ​មានការ​ហូរ​ឈាម​ដូច្នេះ​។ ទឹកនោម​របស់​អ្នក​ប្រហែលជា​មើលទៅ​ឃើញ​ពណ៌​ផ្កាឈូក ឬ​ក្រហម​អាស្រ័យ​ទៅ​តាម​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ហូរ​ឈាម​នោះ​។ ឈាម​ក្នុង​ទឹកនោម​គឺជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ​បំផុត​ដែល​ត្រូវការ​អោយ​គ្រូពេទ្យ​ធ្វើការ​វាយតម្លៃ​អោយ​បាន​លឿន​។

ការ​ប្រែប្រួល​ទឹកនោម​ផ្សេង​ៗ​ទៀត
បើសិនជា​អ្នក​ឃើញ​ទឹកនោម​ទៅ​ជា​ពណ៌​ល្អក់ ឬ​មាន​ក្លិនស្អុយ​ខ្លាំង នោះ​អាច​ជា​សញ្ញា​មួយ​នៃ​ការ​បង្ក​រោគ​ដែល​ទាក់ទង​នឹង​គ្រួ​ស​ក្នុង​តម្រងនោម​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ រឿង​នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ដូច​ជា ជំងឺ​រលាក​ផ្លូវទឹក​ម៉ូ​ដ​, ជំងឺ​រលាក​ផ្លោ​ក​នោម​, ឬ​ជំងឺ​កាមរោគ​ដូច​ជា​ជំងឺ​ប្រមេះទឹកបាយ​ជាដើម​។ បើសិនជា​អ្នក​ឃើញ​ទឹកនោម​ទៅ​ជា​ពណ៌​ល្អក់ ឬ​ក្លិនស្អុយ​ចូរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង