​ប្រសិនបើ​អ្នក​មាន​ជំងឺ​ផ្តាសាយ​, ការណែនាំ​មួយ​ចំនួន​អាច​ជួយ​អ្នក​អោយ​ជាសះស្បើយ និង​ចៀសវាង​ការចម្លង​មេរោគ​ផ្តាសាយ​ទៅ​អ្នកដទៃ​។​

​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺ​អាមេរិក (U.S. Centers for Disease Control and Prevention) បាន​ណែនាំ​ដូចខាងក្រោមៈ​

  • នៅពេល​ដែល​អ្នក​ឈឺ​, សូម​នៅផ្ទះ​។ សូម​កុំ​ទៅ​ធ្វើការ ឬ​ទៅ​សាលារៀន​
  • ជៀសវាង​ការទាក់ទង​គ្នា​ជិតស្និទ្ធ​ទៅ​អ្នកដទៃ​
  • គ្រប់​ពេល​ដែល​អ្នក​ក្អក ឬ​កណ្តាស​, ខ្ទប់មាត់ និង​ច្រមុះ​

​ក្រោយ​ពី​ខ្ទប់​មុខ​របស់​អ្នក​ពេល​ក្អក ឬ​កណ្តាស​, សូម​លាងដៃ​របស់​អ្នកចេញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង