ជំងឺថ្លើមដែលបណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹងកើតមានឡើងបន្ទាប់ពីការប្រើប្រាស់គ្រឿងស្រវឹងច្រើនអស់រយៈពេលជាច្រើនឆ្នាំ។ គ្រឿងស្រវឹងអាចបង្កឱ្យមានការរលាកដល់ កោសិកាថ្លើម។ ការរលាកនេះកើតមានក្នុងរយៈពេលយូរអាចនឹងបង្កអោយមានស្លាកស្នាម ក្នុងថ្លើម និងអាចធ្វើអោយក្រិនថ្លើមបានផងដែរ។ ក្រិនថ្លើមគឺជាដំណាក់កាលចុងក្រោយ នៃជំងឺថ្លើមដែលមកពីការប្រើប្រាស់គ្រឿងស្រវឹងនេះ។
ជំងឺថ្លើមមកពីការប្រើប្រាស់គ្រឿងស្រវឹងមិនកើតឡើងនៅលើអ្នកប្រើគ្រឿងស្រវឹងទាំងអស់នោះទេ។ ឱកាសនៃការកើតជំងឺថ្លើមវាអាស្រ័យទៅលើតើអ្នកប្រើគ្រឿងស្រវឹងយូរ និង ច្រើនប៉ុណ្ណា។
ជំងឺនេះហាក់ដូចជាកើតមានច្រើននៅក្នុងក្រុមគ្រួសារមួយចំនួន។ ស្ត្រីអាចនឹងទំនងជា មានបញ្ហាច្រើនជាងបុរស។
នេះជាផ្នែកមួយដ៏សំខាន់បំផុតនៃការព្យាបាលគឺបញ្ឈប់ការប្រើគ្រឿងស្រវឹងទាំងស្រុងតែម្តង។ ប្រសិនបើក្រិនថ្លើម មិនទាន់កើតឡើងនៅឡើយ ហើយថ្លើមអាចជាសះស្បើយប្រសិនបើអ្នក ឈប់ប្រើប្រាស់គ្រឿងស្រវឹងទាំងស្រុង។
ការផ្តល់ប្រឹក្សាអាចមានភាពចាំបាច់ដើម្បីបញ្ឈប់ការញៀនគ្រឿងស្រវឹង។ វីតាមីនជាពិសេស ជាពិសេស វីតាមីនB complex និងvitamin B9អាចជួយដល់ការកង្វះអាហារូបត្ថម្ភ។
ប្រសិនបើក្រិនថ្លើមបានកើតមានរួចទៅហើយ អ្នកត្រូវគ្រប់គ្រងផលវិបាកនៃការក្រិនថ្លើមនេះ។ អ្នកប្រហែលជាត្រូវការប្តូរថ្លើម ប្រសិនបើភាគច្រើននៃថ្លើមត្រូវបានខូចខាត៕