ជំងឺរលាកស្រោមសួត(Pleurisy) គឺជាជំងឺដែលស្រោមសួត(ស្រទាប់ស្តើងនៃជាលិកាដែលគ្របដណ្តប់លើសួតដែលហៅថាPleura ត្រូវបានរលាកហើម។ស្រោមសួតមានពីរស្រទាប់ ដែលស្រទាប់ខាងក្រៅជាប់នឹងជញ្ជាំងនៃផ្នែកខាងក្នុងនៃទ្រូង និងស្រទាប់ខាងក្នុងគ្របដណ្តប់ពីលើសួត។ ចន្លោះដ៏តូចដែលនៅចន្លោះរវាងស្រទាប់ទាំងពីរនេះជាធម្មតាមានសារធាតុរាវបរិមាណតិចតូចដែលមាននាទីជាអ្នករំអឹលការពារការកកិតនៅពេលដែលអ្នកដកដង្ហើម។ ពេលដែលpleuraក្លាយជារលាកស្រទាប់នេះប្រែជាស្អិតជាប់គ្នាបង្កឱ្យមានការឈឺទ្រូង។

តើជំងឺរលាកស្រោមសួតបណ្តាលមកពីអ្វី?
នៅលើមនុស្សវ័យក្មេង មនុស្សដែលមានសុខភាពល្អ ការឆ្លងមេរោគនៃផ្លូវដង្ហើមផ្នែកខាងក្រោមដោយ វីរុស ឬបាក់តេរីអាចបណ្តាលឱ្យpleurisy ។ Pleurisyជាធម្មតាមានរយៈពេលពីរ បីថ្ងៃទៅ២សប្តាហ៍។ នៅក្នុងករណីដ៏កម្រដែលមេរោគ ឬបាក់តេរីអាចរីករាលដាល និងបង្កឱ្យមាន pleurisy ទៅអ្នកដទៃទៀត។
មូលហេតុដទៃទៀតនៃpleurisyរួមមានការធ្លាយខ្យល់ចូលទៅក្នុងចន្លោះនៃស្រោមសួតទាំងពីរ ( pneumothorax ) ការរបួសទ្រូង (ដូចជាបាក់ឆ្អឹងជំនី) ឆ្លងមេរោគរបេង ឬការឆ្លងមេរោគផ្សេងទៀត ឬមានដុំសាច់នៅក្នុងស្រោនសួត។
លក្ខខណ្ឌជំងឺផ្សេងទៀតក៏អាចបណ្តាលឱ្យមានpleurisyផងដែរ ។ ទាំងនេះរួមបញ្ចូលទាំងជំងឺរលាកសន្លាក់រ៉ាំរ៉ៃ ជំងឺLupus វិបត្តិគ្រាប់ឈាមក្រហម(sickle cell) កំណកឈាមក្នុងសួត ឬ ជំងឺរលាកលំពែង ។ Pleurisyក៏អាច វិវឌ្ឍមកពីការវះកាត់បេះដូងផងដែរ៕