ជំងឺរលាកស្រោមខួ​រ​ដោយសារ​មេរោគ​វីរុស ជាធម្មតា​គឺ​វា​មាន​ជា​ញឹកញាប់​។ វា​ជា​ធម្មតា​មិន​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ​។ ក្នុង​ករណី​ធ្ងន់ធ្ងរ វា​អាច​បណ្តាលឱ្យ​មាន​ការ​ក្តៅខ្លួន​យូរ​និង​មាន​ការ​ប្រកាច់​។​


​ជំងឺរលាកស្រោមខួ​រ​ដោយសារ​បាក់​តរី មិនសូវ​ជា​មាន​ប៉ុន្មាន​ទេ ប៉ុន្តែ​វា​គឺ​ធ្ងន់ធ្ងរ​ខ្លាំងណាស់​។ វា​ត្រូវការ​ការព្យាបាល​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ការពារ​ការខូចខាត​ទៅ​លើ​ខួរក្បាល​និង​ការស្លាប់​។​


​ជំងឺរលាកស្រោមខួរ​មិន​ត្រឹម​តែ​បង្ក​ដោយ​មេរោគ​វីរុស និង បាក់តេរី​ប៉ុណ្ណោះ​ទេ វា​ក៏​ត្រូវ​បាន​បង្ក​ដោយ​សរី​រាង​ផ្សេងៗ​ទៀត និង ឱសថ​មួយចំនួនទៀត​ដែរ ប៉ុន្តែ​វា​ជា​ការ​ដែល​កម្រ​ណាស់​។​


​ជំងឺរលាកស្រោមខួរ​គឺ​វា​អាច​ធ្វើ​ការចម្លង​បាន​។ មេរោគ​ដែល​បណ្តាល គឺ​អាច​ឱ្យ​វា​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​តាមរយៈ​ការ​ក្អក និង​កណា្ដ​ស់ និង​តាមរយៈ​ការទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង