នៅក្នុងបន្ទប់ទឹកអ្នក គួរតែរៀបចំ និងតុបតែងឲ្យត្រូវ ទើបវាមិនបណ្តេញទេវតាទ្រព្យចេញពីផ្ទះរបស់អ្នក។ តើមានអ្វីខ្លះដែលមិនគួរទុកក្នុងបន្ទប់ទឹកទៅ?
- អ្នកមិនគួរដាក់កញ្ចក់ទល់មុខបង្គន់ ឬទ្វាបន្ទប់ទឹកទេ ព្រោះវាអាចនាំលាភអ្នកឲ្យហូរចេញក្រៅបាន។
- ទ្វាបន្ទប់ទឹករបស់អ្នកគួរតែបិទរហូត។ ម្យ៉ាងទៀតគួរតែមានបង្អួចមួយ ដើម្បីឲ្យក្លិនមិនល្អអាចភាយចេញក្រៅអស់។ ដូចនេះ វានឹងមិនអាចប៉ះពាល់ដល់សុខភាពអ្នកឡើយ។
- ក្នុងបន្ទប់របស់អ្នកមិនគួរមានបន្ទប់ទឹកឡើយ ព្រោះបើមានច្រើន វាអាចនាំយកមនុស្សអាក្រក់មកដល់ផ្ទះអ្នកបាន។
- បន្ទប់ទឹកក្នុងផ្ទះរបស់អ្នកមិនគួរសង់នៅកណ្តាលផ្ទះឡើយ ព្រោះវាអាចប៉ះពាល់ទាំងលាភ និងសុខភាពអ្នក។
- បន្ទប់ទឹករបស់អ្នកត្រូវតែស្អាតជានិច្ច ទើបវាអាចជួយបណ្តេញសំណាងមិនល្អចេញក្រៅអស់។
- ចុងក្រោយ បន្ទប់ទឹករបស់អ្នកមិនគួរសង់នៅទល់មុខបន្ទប់គេងរបស់អ្នកឡើយ ព្រោះវាមិនល្អសម្រាប់សុខភាពអ្នកទេ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855