វីតាមីន E មាន​សារៈសំខាន់​ណាស់​សម្រាប់​រាង​កាយ​មនុស្ស ព្រោះ​វា​ដើរតួ​នាទី​ជា​អង់​ទី​អុក​ស៊ី​ដង់​ដើម្បី​ជួយ​ឲ្យ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ធ្វើការ​បាន​យ៉ាង​ល្អ​។ សព្វ​ថ្ងៃនេះ មាន​មនុស្ស​ច្រើន​ណាស់​កំពុង​តែ​កង្វះ​វីតាមីន E ដោយសារ​តែ​ការ​ញ៉ាំ​អាហារ​មិន​បាន​ត្រឹមត្រូវ និង​អាហារ​កែ​ឆ្នៃ​ច្រើន​ពេក​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​អាកា​រៈ ៧​យ៉ាង​ដែល​បញ្ជាក់​ថា អ្នក​កំពុង​តែ​កង្វះ​វីតាមីន E​ក្នុង​ខ្លួន​ហើយ​។

កោសិការ​គ្រាប់​ឈាមក្រហម
កោសិកា​គ្រាប់​ឈាមក្រហម​មាន​សារៈសំខាន់​ណាស់​សម្រាប់​រាង​កាយ ដូច្នេះ នៅ​ពេល​វា​មានការ​ចុះ​ខ្សោយ ឬ​ថយ​ចុះ​ចំនួន​នោះ វា​អាច​ដោយសារ​តែ​ការ​កង្វះ​វីតាមីន E នេះ​ហើយ​។ វីតាមីន E ផ្តល់​ជា​ប្រូតេអ៊ីន​ក្នុង​កោសិកា​ដែល​អាច​ដឹកនាំ​អុក​ស៊ី​សែន​តាម​រយៈ​អេ​ម៉ូ​គ្លូ​ប៊ី​ន​បាន​។

ជ្រុះ​សក់
បើសិនជា​អ្នក​សម្គាល់​ឃើញ​ថា សក់​ជ្រុះ​ច្រើន ឬ​សក់​ទៅ​ជា​ស្ងួត​ខ្លាំង មាន​ន័យ​ថា អ្នក​មិន​មាន​វីតាមីន E គ្រប់គ្រាន់​ក្នុង​រាង​កាយ​ឡើយ​។ វីតាមីន E នឹង​ជួយ​សក់​កាន់តែ​រឹង​មាំ​តាំងពី​គល់​ដល់​ចុង​។ អាកា​រៈ​កង្វះ​វីតាមីន E គឺជា​ការ​ជ្រុះ​សក់​លឿន ឬ សក់​ស្ងួត​ខ្លាំង​។

ភ្នែក​ឡើងបាយ
បើសិនជា​អ្នក​សម្គាល់​ឃើញ​ថា ភ្នែក​ប្រែ​ទៅ​ជាល​ល្អក់ មាន​ន័យ​ថា​ទៅ​អ្នក​ខ្វះ​វីតាមីន E ហើយ​។ រឿង​នេះ​អាច​នឹង​កើតឡើង​លើ​ភ្នែក​ទាំង​សងខាង​តេ​ម្តង​។ ដូច្នេះ​អ្នក​គួរតែ​ញ៉ាំ​វីតាមីន E ឲ្យ​បាន​ច្រើន​តាមតែ​អាច​ធ្វើ​ទៅ​បាន​។

ក្មេង​ខ្សោយ​សាច់ដុំ
ទោះបីជា​ការ​ខ្សោយ​សាច់ដុំ​អាច​ជា​សញ្ញា​មួយ​របស់​ជំងឺ​អ្វី​ផ្សេង​ក៏​ដោយ ក៏​វា​មិន​អាច​ទាត់​ចោល​ថា មិន​ទាក់ទង​នឹង​ការ​កង្វះ​វីតាមីន E ឡើយ ជា​ពិសេស​ក្មេង​ៗ​តែ​ម្តង​។

រមួលក្រពើ
អ្នក​ដែល​កង្វះ​វីតាមីន E ក្នុង​ខ្លួន​ក៏​អាច​កើត​មាន​បញ្ហា​រមួលក្រពើ​បាន​ដែរ​។ វា​នឹង​កើត​ឡើងជា​ញឹកញាប់​ក្នុង​ពេល​ដែល​អ្នកមាន​ជំងឺ​។ បើសិនជា​អ្នក​សម្គាល់​ឃើញ​បែប​នេះ​ច្រើន​ដង មាន​ន័យ​ថា អ្នក​នឹង​ត្រូវការ​វីតាមីន E បន្ថែម​ហើយ​។

របួស​ក្រ​ជា
អ្នក​អាច​ប្រាកដ​ថា រាង​កាយ​មាន​វីតាមីន E គ្រប់គ្រាន់​បើសិនជា​របួស​អ្នក​ឆាប់​ជា​ដូច​ធម្មតា​។ បញ្ហា​នឹង​កើត​មាននៅ​ពេល​របួស​ទៅ​ជា​ត្រូវការ​ពេល​យូរ​ជាង​ធម្មតា ហើយ​វា​ក៏​ជា​អ្វី​ដែល​រាង​កាយ​ប្រាប់​ថា​កង្វះ​វីតាមីន E ដែរ​។

ចំណង់​ផ្លូវភេទ​ថយ​ចុះ
អាកា​រៈ​មួយ​ផ្សេង​ទៀត​នៃ​ការ​កង្វះ​វីតាមីន E គឺ​ការ​ថយ​ចុះ​ចំណង់​ផ្លូវភេទ​លើ​មនុស្ស​ពេញវ័យ​។ នៅ​ពេល​អ្នក​យល់​ថា មិនសូវ​មាន​ចំណង់​ផ្លូវភេទ​នោះ ចូរ​គិតដល់​ការ​កង្វះ​វីតាមីន E ក្នុង​ខ្លួន​ផង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង