អាហារពេលព្រឹកគឺជាអាហារលឿនសម្រាប់បំពេញតម្រូវការ
ររបស់រាងកាយកាលពីយប់ ដូច្នេះហើយវាពិតជារឿងសំខាន់ណាស់ដែលត្រូវញ៉ាំអាហារពេលព្រឹកដ៏ល្អមួយ ជាពិសេសផ្តល់សុខភាព, មានវីតាមីន និងជាតិរ៉ែសម្រាប់ប៉ូវកម្លាំង។ ជាមួយគ្នានេះដែរ ការទទួលទានទឹកក្រូចឆ្មាមួយកែវក៏នឹងជួយលាងសម្អាតខាងក្នុងរាងកាយបានល្អដែរ។

ជម្រើសអាហារពេលព្រឹកដ៏អស្ចារ្យមួយគឺអាហារពណ៌បៃតង ជាមួយនឹងយ៉ាងហោចណាស់ផ្លែឈើ ៣ប្រភេទ ព្រមទាំងបន្លែពណ៌បៃតងគ្រប់ប្រភេទដែលអ្នកចង់ញ៉ាំ។ អាហារនេះនឹងជួយអោយអ្នកឆ្អែតដល់បាយថ្ងៃត្រង់ និងអាចមានកម្លាំងធ្វើការបានយ៉ាងល្អសម្រាប់ថ្ងៃថ្មីបានទៀតផង។
ខួរក្បាលត្រូវការប្រេងរំអិលដើម្បីបំពេញមុខងារ
ប្រេងរំអិលនេះកើតចេញពីជាតិគ្លុយកូសដែលបានមកពីអាហារ ហើយក៏ជាតម្រូវការសម្រាប់ការដើរ, និយាយ និងបំពេញការងារផ្សេងៗទៀតដែឬ។ នៅពេលអ្នកមិនបានញ៉ាំអាហារពេលព្រឹក ខួរក្បាលត្រូវបានបង្ខំអោយធ្វើការបន្ថែមលើការបំបែកជាតិកាបូអ៊ីដ្រាតដែលរក្សាទុក ឬបំលែងជាតិខ្លាញ់ និងប្រូតេអ៊ីនអោយក្លាយទៅជាគ្លុយកូសវិញ។ ការញ៉ាំអាហារពេលព្រឹកត្រូវបានគេអះអាងថា ជួយបង្កើនការផ្ចង់អារម្មណ៍, ដោះស្រាយបញ្ហា, ផ្លូវចិត្តកាន់តែល្អ ព្រមទាំងបង្កើនការចង់ចាំបានទៀតផង។

បង្កើនការរំលាយអាហារ
រឿងដ៏អាក្រក់បំផុតអំពីការតមមិនញ៉ាំអាហារពេលព្រឹកគឺថា វានឹងធ្វើអោយថយចុះការរំលាយអាហារបាន។ ការរំលាយអាហារគឺជាសមត្ថភាពរបស់រាងកាយក្នុងការរំលាយជាតិខ្លាញ់ ហើយវាច្រើនតែឡដុតកម្តៅរបស់រាងកាយតែម្តង។ ការញ៉ាំអាហារពេលព្រឹកបានទៀតទាត់ជួយអោយភ្លើងឆេះក្នុងខ្លួនជាប់រហូត។
ការដែលធ្វើអោយការរំលាយអាហារចេះតែបន្តរហូតគឺជារឿងសំខាន់សម្រាប់ការរំលាយជាតិខ្លាញ់ និងកាឡូរីនៅពេលកំពុងតែព្យាយាមសម្រកទម្ងន់។
ចៀសផុតពីការអស់កម្លាំង
រាងកាយនឹងចាប់ផ្តើមសន្សំកម្លាំងនៅពេលអ្នកតមមិនញ៉ាំអាហារពេលព្រឹក ព្រោះតែគ្មានប្រភពថាមពលថ្មីទាល់តែសោះចាប់តាំងពីញ៉ាំអាហារកាលពីយប់មិញ។ ដូច្នេះហើយវានឹងធ្វើអោយអ្នកអស់កម្លាំង និងងងុយដេក។
បង្កើនការទទួលទានជីវជាតិ
អ្នកញ៉ាំអាហារពេលព្រឹកមានរបបអាហារទាំងអស់ល្អជាងអ្នកដទៃ។ អ្នកដែលញ៉ាំអាហារពេលព្រឹក ជាទូទៅអាចបន្ថយជាតិខ្លាញ់, ទទួលបានអាហារសរសៃក្នុងរបបអាហារកាន់តែច្រើន និងបង្កើនការទទួលបានវីតាមីន និងជាតិរ៉ែ ជាពិសេសកាលស្យូម, ជាតិដែក និងម៉ាញ៉េស្យូម។
ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម
នៅពេលយើងតមមិនញ៉ាំអាហារពេលព្រឹក រាងកាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពស៊ាំអាំងស៊ុយលីនរយៈពេលខ្លី។អ្នកមិនចង់អោយរាងកាយទៅជាស៊ាំអាំងស៊ុយលីនឡើយទោះបីជារយៈពេលបណ្តោះអាសន្នក៏ដោយ។ អាំងស៊ុយលីនជាអ្នកដឹកនាំគ្លុយកូសធ្វើដំណើរទៅក្នុងកោសិការដើម្បីថែរក្សាមុខងាររបស់វាអោយបានល្អជាប់។ នៅពេលគ្លុយកូសមិនអាចូលទៅក្នុងកោសិការបានទេ វាក៏គ្មានការផ្គត់ផ្គង់ថាមពលដែរ។ ម្យ៉ាងវិញទៀត នៅពេលអ្នកញ៉ាំអាហារពេលព្រឹក គ្លុយកូសនឹងកើនឡើង, អាំងស៊ុយលីននឹងត្រូវផលិត និងគ្លុយកូសក៏អាចចូលទៅក្នុងកោសិការបានដែរ៕