​ខណៈពេល​ដែល​ការ​សម្រក​ទម្ងន់​ហាក់បីដូចជា​មិនអាច​ធ្វើទៅបាន​លើ​មនុស្ស​មួយចំនួន ប៉ុន្តែ​ក៏​មាន​អ្នក​ផ្សេង​ទៀត​អាចធ្វើ​បាន​ដែរ​។ ដូច្នេះ​តើ​មាន​អ្វី​ដែល​នៅ​ពីក្រោយ​ការបរាជ័យ​នេះ​? ដូច្នេះ​ចូរ​ក្រ​ពិនិត្យមើល​កំហុស​ដែល​កើតមាន​ជា​ញឹកញាប់​មួយចំនួន​ដែល​មនុស្ស​បាន​ធ្វើ​ក្នុង​ពេល​ព្យាយាម​សម្រក​ទម្ងន់​របស់​ពួកគេ​។

​មិន​មាន​គម្រោងកា​ររ​បប​អាហារ​
​នៅពេល​មនុស្ស​សម្រេចចិត្ត​សម្រក​ទម្ងន់ ពួកគេ​ច្រើន​តែ​គិត​នូវ​អ្វីៗ​ដែល​អាច​ធ្វើបាន​ដើម្បី​អាច​ដូច​បំណង ប៉ុន្តែ​នៅតែ​ធ្វើ​វា​មិន​បាន​ត្រឹមត្រូវ​ទៀត​។ ការប្រើប្រាស់​វិធី​ហាត់ប្រាណ​មួយ​ចំនួន​ច្រើន​ពេក ពួកគេ​នឹង​ភ្លេច​ពី​ការយកចិត្តទុកដាក់​ចំពោះ​របប​អាហារ​បាន​។ តាមពិត​គឺ​ថា របប​អាហារ​គឺជា​រឿង​ដែល​សំខាន់​ជាង​អ្វីៗ​ផ្សេង​ទៅទៀត​ក្នុងការ​សម្រក​ទម្ងន់​។ មនុស្ស​មួយចំនួន​មិន​បាន​រៀបចំ​គម្រោង​រប​ប​អាហារ​ទេ ហើយ​បែរជា​ញ៉ាំ​អ្វីៗ​តាម​តែ​ចិត្ត​នឹកឃើញ​ទៅ​វិញ​។ ដូច្នេះ​វា​ប្រៀបបាន​ដូចជា​ការធ្វើ​សង្គ្រាម​មួយ​ដោយ​គ្មាន​គម្រោង​រៀបចំ​បាន​ត្រឹមត្រូវ​អញ្ចឹង​។ មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​អាច​យកឈ្នះ​បញ្ហា​នេះ​បាន​គឺ​ពិភាក្សា​រឿងនេះ​ជាមួយ​អ្នកឯកទេស និង​រៀបចំ​របប​អាហារ​ផ្ទាល់ខ្លួន​ដែល​អាច​ធ្វើអោយ​អ្នក​ឆាប់​សម្រេច​គោលបំណង​។ គម្រោង​គួរតែ​ធ្វើអោយបាន ព្រមទាំង​ប្តេជ្ញា​ចិត្ត​ថា​នឹង​ធ្វើ​វា​ដល់​ទីបញ្ចប់​។

​បង្កើន​ការ​ញ៉ាំ​អាហារ​សរសៃ​
​មនុស្ស​ជាច្រើន​យល់ថា ការបង្កើន​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​នឹង​ធ្វើអោយ​ពួកគេ​ឆាប់​ឆ្អែត និង​ជួយ​កុំអោយ​ញ៉ាំ​ច្រើន​លើស​ចំណុះ​បាន ប៉ុន្តែ​ពួកគេ​ច្រើន​តែ​មិន​បាន​យកចិត្តទុកដាក់​ក្នុង​ការបង្កើន​ការ​ទទួលទាន​ទឹក​ជាមួយ​អាហារ​សរសៃ​ទាំងនោះ ដែល​ជា​ហេតុ​នាំអោយមាន​បញ្ហា​ដូចជា​ហើម​ពោះ និង​ទល់លាមក​បាន​។ មធ្យោបាយ​ដ៏​ត្រឹមត្រូវ​ដើម្បី​បង្កើន​ការ​ទទួលទាន​អាហារ​សរសៃ នោះ​គួរតែ​ធ្វើ​ផ្សំគ្នា​នឹង​ការ​ទទួលទាន​ទឹក​ដែរ​។

​មិន​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​
​ការសិក្សា​មួយ​នៅ​ចក្រភព​អង់គ្លេស​បាន​រកឃើញថា គម្រោង​នៃ​ការ​សម្រក​ទម្ងន់​ជាច្រើន​បាន​ក្លាយទៅជា​ផលិតផល​ដែល​គ្មាន​ជាតិ​ខ្លាញ់ ឬ​កាឡូរី​ទាប​។ អាហារ​គ្មាន​ជាតិ​ខ្លាញ់ និង​កាឡូរី​ទាប​ប្រើប្រាស់​ជាតិ​ស្ករ​សម្បនិមិត្ត និង​សារធាតុ​ថែរក្សា​អាហារ​អោយ​បាន​យូរ​ជា​ច្រើន​ដែល​អាច​មាន​គ្រោះថ្នាក់​ច្រើន​ជាង​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់ ឬ​ស្ករ​នៅក្នុង​ខ្លួន​របស់​ពួកគេ​ទៅ​ទៀត​។ ដូច្នេះ យក​ល្អ​គួរតែ​រៀបចំ​គម្រោង​រប​ប​អាហារ​ជាមួយ​អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ​។

​ហាត់ប្រាណ​ពង្រឹង​បេះដូង​ច្រើនពេក​

​អ្នក​ដែល​ចង់​សម្រក​ទម្ងន់​ច្រើន​តែ​ចំណាយពេល​ច្រើន​ម៉ោង​ក្នុងការ​ហាត់ប្រាណ​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​បេះដូង​-​សរសៃឈាម​។ ការ​ហាត់ប្រាណ​ទាំងនេះ​ពិតជា​រំលាយ​ជាតិ​ខ្លាញ់​បាន ប៉ុន្តែ​អ្វី​ដែល​គួរអោយ​បារម្ភ​នោះ​គឺថា​វា​មាន​សម្ពាធ​លើ​រាងកាយ​ក្នុងពេល​កំហាត់​។ ការ​ដែល​ហាត់ប្រាណ​បែប​នេះ​ច្រើន​ពេក វា​នឹង​បង្កើន​ការផលិត​អ័រម៉ូន Cortisol ដែល​ជាហេតុ​នាំ​អោយ​បង្កើន​ជាលិការ​ខ្លាញ់ និង​មាន​គ្រោះថ្នាក់​ច្រើន​ជាង​ផល​ល្អ​។ មធ្យោបាយ​សម្រាប់​បញ្ហា​នេះ​គឺ​ត្រូវមាន​ពេល​សម្រាក​ខ្លះ​ទើប​ជា​ការប្រសើរ​។ ការ​ហាត់ប្រាណ​ដែលមាន​ចន្លោះពេល ដូច​ជា​ការ​ជិះ​កង់​ក្នុង​ល្បឿន​លឿន​រយៈពេល ៥​នាទី​គឺមាន​ប្រសិទ្ធភាព​ជាង​ការដើរ​លើ​ម៉ាស៊ីន​ហាត់​កីឡា​រយៈពេល ៣០​នាទី​ទៅ​ទៀត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង