វិលមុខ គឺជាបញ្ហាដែលតែងមានភាពត្អូញត្អែរយ៉ាងខ្លាំង និង ជាញឹកញាប់ អាចត្រូវបានដោះស្រាយ នៅពេលដែលអ្នកជំងឺ ទៅជួបជាមួយអ្នកដែលមានជំនាញវិជ្ជាជីវៈក្នុងការថែទាំសុខភាព។

ជាធម្មតា ការវិលមុខ គឺមិនមែនស្ថានភាពសង្គ្រោះបន្ទាន់ទេ។ ប៉ុន្តែគួរតែត្រូវស្វែងរកការព្យាបាល ភ្លាមៗប្រសិនបើ វាត្រូវបានអមដោយសញ្ញា ដូចខាងក្រោមនេះ៖
- មានការឈឺទ្រូង, ពិបាកដកដង្ហើម ឬ ការញ័រទ្រូង។ រោគសញ្ញា ទាំងនេះមិនគួរត្រូវបាន មិនអើពើទេ។ នេះប្រហែលជាមកពីមានបញ្ហាទៅលើបេះដូងដែល អាចជា ប្រភពនៃការវិលមុខនេះ។
- ការខ្សោះជាតិទឹក ជាញឹកញាប់ វាអាចជាប់ទាក់ទង រួមទាំង គ្រុនក្តៅ ក្អួត ឬរាគ។
- អ្នកដែលមានជំងឺទឹកនោមផ្អែម អាចមាន វិលមុខ ដោយសារតែ ជាតិស្ករក្នុងឈាមទាប ឬ ជាតិស្ករក្នុងឈាមខ្ពស់ និង ប្រហែលជាត្រូវការការថែទាំសង្គ្រោះបន្ទាន់ ដើម្បីឱ្យមានស្ថេរភាពតម្រូវការអាំងស៊ុយលីន និង ការប្រើប្រាស់ថ្នាំរបស់ពួកគេ។
- ការធា្លក់ឈាមនៅកន្លែងណាមួយ។
- ផ្លាស់ប្តូរស្ថានភាព ផ្លូវចិត្ត ឬ ការគិត ។ នេះអាចរួមមានទាំងរោគសញ្ញា ដូចជា ការមិនដឹង មិនយល់អ្វី, ការព្រិលភ្នែក, ការពិបាកនិយាយ, មុខធ្លាក់, មានភាពទន់ខ្សោយនៃ រាងកាយមួយចំហៀង ឬ ឈឺក្បាល។ ទាំងនេះអាចជា សញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល, ការហូរឈាមនៅក្នុងខួរក្បាល ឬ ដុំសាច់នៅក្នុងខួរក្បាល។
- ការវិលមុខ ដែលអាចបណ្ដាលឱ្យមានបញ្ហា ជាមួយនឹងការក្អួត និង អាចត្រូវបានកើតឡើងដោយចេតនា ។ ជាញឹកញាប់ការថែទាំ វេជ្ជសាស្ត្រ គឺត្រូវការដើម្បីគ្រប់គ្រងលើរោគសញ្ញាទាំងនេះ ទោះបីជាបញ្ហាគឺមិនមានភាពធ្ងន់ធ្ងរក៏ដោយ៕