ការឈឺបំពង់កអាចត្រូវបានបង្កឡើងដោយអាឡែស៊ី ឬដោយអ្វីមួយធ្ងន់ធ្ងរដូចជា ការឆ្លងមេរោគបាក់តេរី ឬវីរុសជាដើម។
ដូចនេះធ្វើដូចម្តេចដើម្បីអោយអ្នកដឹងថា នៅពេលណាដែលការឈឺគឺធ្ងន់ធ្ងរនោះ? មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិកបាននិយាយថា រោគសញ្ញាគម្រាមកំហែងអាចមានប្រសិនបើៈ

- ការឈឺកមានជាប់រយៈពេលលើសពីមួយសប្តាហ៍
- មានបញ្ហានៃការលេប ឬដកដង្ហើម
- មានការហៀរទឹកមាត់ខ្លាំងចំពោះកុមារ
- មានសីតុណ្ហភាពលើសពី៣៨អង្សាសេ
- មានបន្ទះខ្ទុះនៅនឹងបំពង់ក
- កន្តួលក្រហមកើតមានលើស្បែក
- មានឈាមនៅក្នុងស្លេស ឬទឹកមាត់
- មានរោគសញ្ញានៃការខ្វះជាតិទឹករួមមាន ការអស់កម្លាំង, ស្ងួតមាត់, មិនសូវនោម ឬមិនមានទឹកភ្នែក
- ធ្លាប់បានប៉ះទៅនឹងអ្នកដែលមានជំងឺរលាកបំពង់ក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855