ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើក្នុងខែសែនក្បាលទឹក។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកចេញក្រៅក្នុងពេលយប់ អ្នកមិនគួរហៅឈ្មោះនរណាឡើយ ព្រោះអាចធ្វើឲ្យខ្មោចចាំឈ្មោះទាំងនោះ ដោយអាចធ្វើឲ្យសំណាងអាក្រក់អាចចូលមករកអ្នកបាន។
- នៅពេលដែលអ្នកចេញក្រៅ អ្នកមិនគួរពាក់អាវដែលមានឆ្លាក់ឈ្មោះរបស់អ្នកឡើយ ទើបមិនធ្វើឲ្យរបស់មិនល្អចងចាំអ្នក ហើយចូលខ្លួនអ្នក។
- ក្នុងពេលយប់ អ្នកគួរតែចៀសពីការចេញចូលកន្លែងដែលស្ងាត់ខ្លាំង មិនមានមនុស្ស ហើយឆ្ងាយដាច់ស្រយ៉ាល។
- អ្នកមិនគួរទៅវ៉ៃ ឬទះស្មានរណាផ្តេសផ្តាសឡើយ។
- អ្នកមិនគួរផ្លុំកញ្ចែលនោះទេ ព្រោះអាចធ្វើឲ្យបងប្អូនល្អស្រឡាញ់ និងចូលចិត្តអ្នក។
- អ្នកមិនគួរទៅលេងទឹកឡើយ ព្រោះខ្មោចទឹកអាចមករកអ្នកគ្រប់ពេលបាន។
- អ្នកមិនគួរលួចញ៉ាំរបស់ដែលគេដាក់សែនឡើយ ព្រោះនេះជាទង្វើដែលដណ្តើមគ្នាញ៉ាំជាមួយបងប្អូនល្អ ដោយអាចនាំទុក្ខដាក់ខ្លួនអ្នកបាន។
- អ្នកមិនគួរលេងល្បែងដែលទាក់ទងនឹងខ្មោចនោះទេ។
- លុយដែលអ្នកឃើញតាមផ្លូវ មិនគួររើសឡើយ ព្រោះអាចនាំសំណាងអាក្រក់ចូលមកបាន។
- នៅពេលដែលអ្នកឆ្លងកាត់កន្លែងបុណ្យសព អ្នកមិនគួរនិយាយផ្តេសផ្តាសឡើយ ដោយគួរតែរក្សាចិត្តឲ្យស្ងប់។
- អ្នកមិនគួរដើរជាន់ក្រដាសសែនផ្តេសផ្តាសនោះទេ ហើយក៏មិនគួរដុតក្រដាសសែនផ្តេសផ្តាសដែរ។
- ប្រសិនជាអ្នកចេញដើរលេងក្នុងពេលយប់ អ្នកមិនគួរថតរូបផ្តេសផ្តាសឡើយ។
- នៅពេលដែលអ្នករៀបបាយញ៉ាំ ចង្កឹះរបស់អ្នកមិនគួរយកទៅដោតចំកណ្តាលចានបាយទេ ព្រោះមានតែដាក់សែនទេបានគេដោតបែបនឹង។
- នៅពេលដែលអ្នកគេង អ្នកមិនគួរបង្វែលក្បាលស្បែកជើងរបស់អ្នកមកទល់នឹងគ្រែឡើយ ទើបបងប្អូនល្អមិនមករកអ្នក។ ដូចនេះ ទម្លាប់ទាំង១៤នេះ អ្នកគួរតែចងចាំឲ្យបានល្អ ហើយកុំធ្វើឲ្យសោះក្នុងខែសែនក្បាលទឹកនេះ ទើបអ្នកមិនជួបនឹងសំណាងអាក្រក់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855