គ្រុនក្តៅ ឬសីតុណ្ហភាពខ្ពស់គឺមិនមែនជាជំងឺរបស់វាតែម្តងនោះទេ។ជាធម្មតាវាជារោគសញ្ញា នៃស្ថានភាពជំងឺដែលជាញឹកញាប់បំផុតគឺដោយសារការឆ្លងមេរោគ។ជាធម្មតាគ្រុនក្តៅត្រូវបានភ្ជាប់ជាមួយការមិនស្រួលខ្លួន ហើយមនុស្សភាគច្រើនមានអារម្មណ៍ល្អប្រសើរជាងមុន នៅពេលដែលគ្រុនក្តៅត្រូវបានព្យាបាល។ ប៉ុន្តែអាស្រ័យលើអាយុរបស់អ្នកស្ថានភាពនៃកាយសម្បទា និងមូលហេតុនៃអាការៈគ្រុនក្តៅរបស់អ្នកនេះអ្នកអាច ឬមិនអាចតម្រូវឱ្យមានការព្យាបាលអាការៈគ្រុនក្តៅតែឯងនោះទេ។

អ្នកជំនាញជាច្រើនជឿថាអាការៈគ្រុណក្តៅគឺជាវិធីក្នុងការការពាររាងកាយតាមបែនធម្មជាតិដើម្បីប្រឆាំងនឹងការបង្កររោគ។
បើទោះបីជាមូលហេតុជាទូទៅនៃអាការៈគ្រុនក្តៅគឺជាការបង្កររោគដែលញឹកញាប់បំផុតដូចជាផ្តាសាយ និងរលាកក្រពះ និងពោះវៀន ប៉ុន្តែក៏អាចមានមូលហេតុផ្សេងទៀតផងដែររួមមាន:
- ការឆ្លងមេរោគនៃត្រចៀក សួត ស្បែក បំពង់ក ប្លោកនោម ឬតំរងនោម
- លក្ខខណ្ឌផ្សេងៗដែលបណ្តាលមកពីការរលាក
- ផលប៉ះពាល់នៃថ្នាំ
- ជំងឺមហារីក
- វ៉ាក់សាំង
មូលហេតុផ្សេងទៀតនៃអាការៈគ្រុនក្តៅរួមមាន:
- កំណកឈាម
- ជំងឺអូតូអ៊ុយមីនដូចជាជំងឺ Lupus ជំងឺរលាកសន្លាក់រ៉ាំរ៉ៃ(RA) និងជំងឺរលាកពោះវៀន
- ជំងឺអរម៉ូន
- ថ្នាំញៀនដូចជា amphetamines និងកូកាអ៊ីនជាដើម៕