ជាមួយនឹងការរកឃើញថ្មីៗទាំងនៅលើ ថ្នាំពេទ្យ និងវិធីសាស្ត្រធម្មជាតិមួយចំនួននោះអ្នកអាច នឹងសង្ស័យថាតើវិធីធម្មជាតិទាំងនោះអាចព្យាបាលជំងឺហឺតបានឬទេ។ ជាអកុសលគ្មានថ្នាំ សម្រាប់ព្យាបាលជំងឺហឺតអោយជាសះស្បើយតែម្តងបាននោះទេ ។

ការព្យាបាលតាមបែបធម្មជាតិមួយចំនួនគឺគ្រាន់អាចជួយដើម្បីគ្រប់គ្រងរោគសញ្ញានៃជំងឺហឺតបានតែប៉ុណ្ណោះ។ ឧទាហរណ៏ ការឆ្លើយតបទៅនឹងភាពតានតឹងអារម្មណ៍អវិជ្ជមាន អាចបង្កឱ្យមានការវាយប្រហារមួយនៃជំងឺហឺត ។ការសំរាកលំហែតាមបែបធម្មជាតិដូចជាដក ដង្ហើមជ្រៅការសំរាកលំហែសាច់ដុំ អាចជួយបំបាត់ភាពតានតឹងបាន។
ការរកឃើញផ្សេងទៀតបង្ហាញថារបបអាហារដើរតួនាទីយ៉ាងសំខាន់នៅក្នុងការកាត់បន្ថយ រោគសញ្ញានៃជំងឺហឺត។ ឧទាហរណ៏វាត្រូវបានគេគិតថា អាស៊ីដខ្លាញ់ omega ៣ ដែលអាចរក ឃើញនៅក្នុងខ្លាញ់ត្រី ដូចជាត្រី salmon mackerel ឬ cod ដែលធ្វើអោយរាងកាយ ដើម្បីធ្វើការផលិតបន្ថែមទៀតនូវអ្វីដែលជួយកាត់បន្ថយការរលាកបាន៕