មានវិធីជាច្រើន សម្រាប់ការ ការពារការឆ្លងថ្លើមប្រភេទ c ។ កម្មវិធីបងា្ករ ត្រូវបានអនុវត្តន៍ ក្នុងគោលបំណង ដើម្បីចៀសវាង ការប្រើម្ជុលរួមគ្នា នៅក្នុងចំណោម អ្នកញៀនគ្រឿងញៀន។ កម្មវិធីទាក់ទងទៅនិង ការប្រើប្រាស់ម្ជុល និង អន្ដរាគមន៍អប់រំ ដែលអាចកាត់បន្ថយ ការឆ្លងនៃថ្លើមប្រភេទ c ។ ទោះជាយ៉ាងណា ចំនួនប្រជាជនដែលមានការញៀនថ្នាំ គឺជាចំនួនប្រជាជនដែល មានការលំបាកក្នុងការកាត់បន្ថយ ហើយនិង អត្រា ការចម្លងថ្លើមប្រភេទ c នៅតែមានកំរិតខ្ពស់ ក្នុងចំណោមអ្នកញៀនថ្នាំ ។

ក្នុងចំណោម អ្នកថែរទាំសុខភាព បច្ចេកទេសក្នុងការប្រើប្រាស់ ម្ជុលឱ្យមានសុវត្ថិភាព ត្រូវបានបង្កើតឡើង ដើម្បី កាត់បន្ថយការគ្រោះថ្នាក់ម្ជុល ដោយចៃដន្យ។ សឺរុំាងទើបផលិតថ្មី មានប្រព័ន្ធការពារមុខម្ជុល ដើម្បីជៀសវាង ការមានគ្រោះថ្នាក់ ដោយចៃដន្យ បន្ទាប់ពី ការបូមឈាមរួច និង កាត់បន្ថយ ហានិភ័យនៃ ការមុតម្ជុល ។
មិនមានវិធីច្បាស់លាស់ណាមួយទេ ដើម្បីការពារការឆ្លង នៃថ្លើមប្រភេទ c ពី ម្តាយទៅកូន។
អ្នកដែលមានការរួមភេទ ជាមួយដៃគូច្រើន គួរតែមានការពារ ដូចជា ការប្រើស្រោមអនាម័យ ដើម្បី ការពារហានិភ័យ នៃការឆ្លងថ្លើមប្រភេទ c ក៏ដូចជា ជំងឺ ឆ្លងផ្លូវភេទផ្សេងទៀត។
ប្រសិនបើមានដៃគូម្នាក់ ត្រូវបាន ឆ្លងមេរោគ គូស្វាម៉ីភរិយា គួរតែពិចារណា ពិហានិភ័យនៃការឆ្លងមេរោគថ្លើមប្រភេទ c នៅពេលដែលអ្នកសម្រេចចិត្ត ថាតើត្រូវប្រើ ស្រោមអនាម័យ ឬ អត់ ក្នុងអំឡុងពេល រួមរ័ក្ស ។ គូស្វាម៉ីភរិយា មួយចំនួនអាចនឹងសម្រេចចិត្តថាប្រើពួកវា និង ខ្លះទៀតអាចនឹងមិនប្រើ ។
មនុស្សដែលមាន ការឆ្លងមេរោគថ្លើមប្រភេទ c មិនគួរ ប្រើ ប្រដាប់កោរពុកមាត់ ឬ ច្រាសដុសធ្មេញ រួមគ្នាជាមួយអ្នកដទៃទេ។
វាគឺមានសារៈសំខាន់ណាស់ ដែលថា គ្រូពេទ្យ ក៏ដូចជា គ្លីនិក ធ្វើតាមការណែនាំ ដោយសំអាតឧបករណ៍ឱ្យបានស្អាត និងបោះចោល ឧបករណ៍ ឱ្យបានត្រឹមត្រូវ។
វាគឺជាការសំខាន់ណាស់ ដែលត្រូវដឹងថាមេរោគថ្លើមប្រភេទ c មិនត្រូវបាន រីករាលដាល ដោយតាមការទំនក់ទំនងធម្មតាទេ។ ដូច្នេះ ការចាប់ដៃ ការថើប និងការអោប មិនមែនជា ឥរិយាបថ មួយដែល បង្កើន ហានិភ័យនៃការ ឆ្លងនោះទេ៕