វាជាការសំខាន់ ដើម្បីញែកឱ្យដាច់ រវាងការហើមពោះ និង ការរីកនៃទំហំពោះ (abdomen distention) ។
- ការហើមពោះ គឺជាអារម្មណ៍មួយ ដែល ពោះ គឺមាន ទំហំធំជាងធម្មតា។ ដូច្នេះ រោគសញ្ញា នៃការហើមពោះ គឺទាក់ទងជាមួយរោគសញ្ញាមិនមានផាសុកភាពនៅក្នុងពោះ (ពិបាកក្នុងពោះ)។
- ផ្ទុយទៅវិញ ការរីកធំទំហំនៃពោះ គឺ គ្រាន់តែជាការកំណត់ សញ្ញាទូទៅមួយប៉ុណ្ណោះ ដែលពោះគឺមាន ទំហំធំជាងធម្មតា។ ការរីកធំទំហំនៃពោះ អាចត្រូវបានកំណត់ដោយ ការសង្កេត ដូចជាការ ស្លៀកសំលៀកបំពាក់មើលទៅតឹងខុសធម្មតា ឬ ការសម្លឹងមើល ចុះក្រោមទៅពោះ ហើយកត់សម្គាល់ យ៉ាងច្បាស់ថាពោះគឺមានទំហំធំជាងធម្មតា។
នៅក្នុងករណីខ្លះ ការហើមពោះ អាចតំណាងឱ្យ លក្ខណៈមធ្យមនៃការរីកធំនៃទំហំពោះ នៅខណៈពេលដែលនៅក្នុងប្រអប់ពោះមិនមានសារធាតុរាវនៅក្នុងនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ ការហើមពោះ គឺមិនត្រូវបានគេសន្មត់ថា ដូចគ្នាជាមួយ ការរីកធំនៃទំហំពោះនោះទេ ។ ការហើមពោះ និង ករណីស្រាល នៃការរីកធំនៃទំហំពោះ អាចត្រូវបាន បង្កឡើងដោយ ការសំរាកនៃការកន្ទ្រាក់នៃសាច់ដុំជញ្ជាំងរបស់ពោះ។
មានវិធីបីយ៉ាង ដែលអាចធ្វើឱ្យ ការរីកធំនៃទំហំពោះ អាច កើតមានឡើងបាន។ មូលហតុទាំងនោះ គឺជាការកើនឡើងនូវ ខ្យល់ សារធាតុរាវ ឬ ជាលិកា នៅក្នុងពោះ។ ជំងឺ ឬ លក្ខខណ្ឌខ្លះ ដែលអាចបង្កឱ្យមាន ការកើតមានឡើងនូវកត្តាណាមួយនៃកត្តាទាំងបីខាងលើនេះ គឺពួកវាមានលក្ខណៈមិនដូចគ្នាទេ។ ដូច្នេះ វាជាការសំខាន់ដើម្បីកំណត់ថា ការដែលមានការរីកធំនៃទំហំពោះនោះ បណ្តាលមកពីកត្តាមួយណា។
ការរីកធំនៃទំហំពោះ មាន ពីរប្រភេទ គឺ
- Continuous distention អាចត្រូវបាន បង្កឡើងដោយ ការរីកមាឌនូវ សរីរាង្គក្នុងពោះ អាចជាដុំសាច់មហារីកក្នុងសរីរាង្គក្នុងពោះ មានទឹកក្នុងប្រអប់ពោះ ( ascites ) ឬ អាចគ្រាន់តែជាការ ធាត់ធម្មតាប៉ុណ្ណោះ។
- Intermittent distention ជាទូទៅគឺ ដោយសារតែ ការប្រមូលផ្តុំ ឬកើនឡើងម្តងម្កាល នៃ ឧស្ម័ន ឬ វត្ថុរាវ នៅក្នុងក្រពះ ពោះវៀន តូច ឬ ពោះវៀនធំ៕