សូមកុំបកសំបកចោលអោយសោះ។ វាអាចជួយអ្នកអោយដុតជាតិខ្លាញ់។ នៅពេលដែលអ្នកវិទ្យាសាស្ត្របានបន្ថែមអាស៊ីតអ៊ុយសូលីក (ursolic acid) ដែលត្រូវបានគេរកឃើញនៅលើសំបកផ្លែប៉ោម ទៅជាអាហារដែលមានជាតិខ្លាញ់ខ្ពស់នៃសត្វកណ្តុរនោះ, សត្វកណ្តុរទាំងនោះបានថយចុះទម្ងន់ទៅវិញ។

អ្នកស្រាវជ្រាវ គ្រីស្តូហ្វឺរ អាដាម (Christopher Adams) បាននិយាយថា អាស៊ីតអ៊ុយសូលីកបានបង្កើនសាច់ដុំ និងខ្លាញ់ដែលជម្រុញដល់ការដុតកាឡូរី។
ផ្លែឈើដទៃទៀតក្រៅពីផ្លែប៉ោមរួមមានៈ
- ក្រូចៈ ការស្រាវជ្រាវបានបង្ហាញថា សារធាតុនៅក្នុងផ្លែឈើនេះអាចបន្ថយកូឡេស្តេរ៉ុល និងជួយអោយស្រកទម្ងន់។
- ផ្លែប្លូបឺរីៈ ប្រភេទផ្លែឈើនេះអាចបន្ថយខ្លាញ់នៅក្បាលពោះដោយទាក់ទងនឹងការដុតខ្លាញ់ និងហ្សែនដែលស្តុកទុក
- ផ្លែព័រៈ វាសំបូរទៅដោយ flavonoids និងcatechins ដែលជាប្រភេទនៃអ្នកប្រឆាំងអុកស៊ីតកម្មដែលជួយស្ត្រីអោយកាត់បន្ថយការឡើងទម្ងន់៕