កង្វះគ្រាប់ឈាមក្រមហឬស្លេកស្លាំងជាជំងឺដែលថយចុះនូវបរិមាណនៃកោសិកាគ្រាប់ឈាមក្រហមឬ Hemoglobin ។ មុខងារសំខាន់របស់ Hemoglobin ដឹកនាំអុកស៊ីសែនទៅកាន់ជាលិកាផ្សែងៗនៃរាងកាយរបស់មនុស្ស។ដូចនេះបើ Anemia កើតមាននាំឲ្យការដឹកជញ្ជូនអុកស៊ីសែនទៅឲ្យជាលិកាក៏ថយដែរ។

ខាងក្រោមជាមូលហេតុនិងអាការៈមួយចំនួន:
1. មូលហេតុ
A. ការហូរឈាម
B. ជាតិដែកថយចុះ
C. រាងកាយអសមត្ថភាពផលិតកោសិកាគ្រាប់ឈាមក្រហម
D. បែកគ្រាប់ឈាម
E. មានផ្ទៃពោះ
F. ដំបៅក្រពះ
G. មានរដូវ-ល-

2. អាការៈ
A. ខ្សោយអស់កំលាំង
B. ឈឺក្បាល
C. ស្រវាំងភ្នែក
D. ជ្រុះសក់
E. ធីងធោង
F. ពិបាកដកដង្ហើមជាដើម៕