អ្នកដែលចង់អោយខ្លួនឯងមានសុខភាពល្អ និងញ៉ាំអាហារសម្រកទម្ងន់នោះតែងតែយល់ច្រឡំក្នុងចិត្តចំពោះការជ្រើសរើសអាហារដែលត្រឹមត្រូវ។ ការយល់ច្រឡំមួយនោះគឺថាគួរជ្រើសរើសយកស៊ុតស្ងោរ ឬស៊ុតចៀន។ ការបង្កើតបានជាជម្រើសដ៏ត្រឹមត្រូវគឺជារឿងសំខាន់ណាស់ក្នុងការថែរក្សារបបអាហារដែលត្រឹមត្រូវ។ ស៊ុតគឺជាអាហារដ៏មានជីវជាតិបំផុតដើម្បីធ្វើអោយអ្នកមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺ។ ជីវជាតិដ៏មានតម្លៃ និងការពិតអំពីស៊ុតនិយាយថា មនុស្សគ្រប់គ្នាគួរតែញ៉ាំស៊ុតដើម្បីអោយមានសុខភាពល្អ។

ស៊ុតស្ងោរ
មនុស្សភាគច្រើនគិតថា ស៊ុតផ្នែកលឿងគួរតែកុំញ៉ាំវាអីព្រោះវានឹងធ្វើអោយឡើងកូឡេស្តេរ៉ុលក្នុងឈាម។ ប៉ុន្តែតាមពិតគឺថា ស៊ុតផ្នែកសផ្ទុកទៅដោយជីវិជាតិតិចជាងផ្នែកលឿងទៅវិញទេ។ យើងនឹងបាត់បង់ជីវជាតិច្រើនបំផុតបើសិនជាមិនញ៉ាំផ្នែកលឿង ព្រោះផ្នែកទាំងពីរសុទ្ធតែមានជីវជាតិសំខាន់ៗទាំងអស់ដូចជា សេឡេញ៉ូម និងRiboflavin។ ក្នុងស៊ុតផ្នែកសមានជាតិសេឡេញ៉ូម ៦,៦ម៉ៃក្រូក្រាម និង Riboflavin ១,៥មីលីក្រាម ដែលវាពិតជាតម្លៃមួយដែលច្រើនជាងតម្រូវការប្រចាំថ្ងៃរបស់មនុស្សពេញវ័យទៅទៀត។
ស៊ុតផ្នែកលឿងផ្ទុកទៅដោយជីវជាតិផ្សេងៗជាច្រើនទៀតដែលមានប្រយោជន៍ខ្លាំងបំផុតចំពោះរាងកាយដូចជា Choline, វីតាមីន A, វីតាមីន B9, និង វីតាមិន D។ ស៊ុតផ្នែកសមិនមានជីវជាតិអស់ទាំងនេះនោះទេ។ បើសិនជាអ្នកជាមនុស្សដែលមានកូឡេស្តេរ៉ុលក្នុងឈាមខ្ពស់ ពួកគេគួរតែកុំញ៉ាំស៊ុតផ្នែកលឿង។

ស៊ុតចៀន
ក្នុងស៊ុតចៀនក៏គ្មានអ្វីខុសគ្នាដែរ។ មនុស្សជាច្រើនចូលចិត្តមិនញ៉ាំស៊ុតផ្នែកលឿងឡើយ ហើយចូលចិត្តចៀនស៊ុតតែផ្នែកសទេ។ ជីវជាតិដ៏មានតម្លៃរបស់ស៊ុតចៀនអាស្រ័យទៅតាមកត្តាជាច្រើនដូចជា ប្រេងឆា ឬអ្វីដែលអ្នកយកមកចៀនបន្ថែម, ចំនួនស៊ុត និងធាតុផ្សំផ្សេងៗទៀត។
សរុបសេចក្តីមក ជីវជាតិដ៏មានតម្លៃទាំងស៊ុតស្ងោរ និងចៀនសុទ្ធតែបានបង្ហាញដូចខាងលើនេះរួចហើយ។ មនុស្សម្នាក់គួរតែជ្រើសរើសទៅតាមតម្រូវការរបស់ពួកគេ។ បើសិនជាអ្នកដឹងថាកូឡេស្តេរ៉ុលឡើងខ្ពស់ហើយ ចូរចៀសវាងការញ៉ាំស៊ុតផ្នែកលឿង និងញ៉ាំស៊ុតចៀនវិញ។ បើសិនជាអ្នកចូលចិត្តស៊ុតចៀន មិនត្រូវយល់ថាវាគ្មានគ្រោះថ្នាក់ទេ ប៉ុន្តែយកល្អគួរតែចៀនកុំប្រើប្រេងច្រើនពេក។ អាហារទាំងពីរប្រភេទនេះសុទ្ធតែផ្តល់នូវសុខភាពទាំងអស់ ប៉ុន្តែបើសិនជាអ្នកបារម្ភអំពីកាឡូរី និងជាតិខ្លាញ់ក្នុងខ្លួន យកល្អគួរតែញ៉ាំស៊ុតស្ងោរវិញទៅ៕
